ព័ត៌មានជាតិ

​ក្លិប DKSH លុត​ក្លិប Public Administration យ៉ាងចាស់ដៃ​​​ក្នុងក្របខណ្ឌពានរង្វាន់ដំរីស

ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃ​ទី ១២ ខែ មករា ឆ្នាំ ២០១៤ វេលា​ម៉ោង ៤ រសៀល ក្លិប​បាល់ទាត់ តំណាង​ក្រុមហ៊ុន DKSH បាន​ជួប​ជើង​ជាមួយនឹង​ក្លិប Public Administration ឈ្នះ​ក្នុង​លទ្ធផល ៥-០ ក្នុង​ក្របខណ្ឌ ពាន់រង្វាន់​ដំរី​ស ដែល​ធ្វើឡើង​នៅលើ​ទីលាន​បាល់ទាត់ សាលា​ដុន​ម៉ូស្កូ ។​

​ក្នុងជំនួប​ជើង​ទី ១ នៃ​ការបើកឆាក​ប្រកួត​ពានរង្វាន់​ដំរី​ស ក្លិប​បាល់ទាត់ DKSH ធ្វើ​បាន​យ៉ាង​ល្អ ជាទីបំផុត ក្រោម​ការដឹកនាំ​របស់​លោក វណ្ណ​រិទ្ធ និង​លីដា ដែលជា​អ្នក​ចាត់ការ​ទូទៅ និង​ជា​អ្នក​យុទ្ធសាស្ត្រ​ទីលាន ថ្មី​ថ្មោង បាន​ធ្វើឲ្យ​ក្លិប DKSH រក​គ្រាប់​បាល់​នាំមុខ​តំបូង នៅ​នាទី ១៥ ដោយ​ខ្សែប្រយុទ្ធ ឈ្មោះ រិទ្ធី ពាក់​ស្លាក​លេខ ១៧ និង នាទី ២៥ រក​គ្រាប់​បាល់​ដោយ​កីឡាករ រិទ្ធ ពាក់​ស្លាក​លេខ ៥៥ ដែល​ជា​ខ្សែបម្រើ​។ ហៀបនឹង​ជិត​ចប់​តង់​ទី ១ ហើយ​កីឡាករ សីហា ពាក់​ស្លាក់​លេខ ៩ រក​គ្រាប់​បាល់​បន្ថែម​មួយ​គ្រាប់​ទៀត ដែល​ធ្វើឲ្យ DSKH នាំមុខ​ជ័យជម្នះ​បណ្តោះអាសន្ន ក្នុង​លទ្ធផល ៣-០ ។ សម្រាប់​ការប្រកួត​តង់​ទី ១ នេះ ក្លិប DKSH មានប្រៀប​លើ​ក្លិប Public Administration ដោយ​វាយប្រហារ និង​គ្របដណ្តប់​យ៉ាងខ្លាំង ។​

​បើកឆាក​តង់​ទី ២ មិនទាន់​បាន​ក្តៅ​សាច់​ស្រួលបួល​ផង ក្លិប DSKH រក​គ្រាប់​បាល់​បាន​មួយ​គ្រាប់​ទៀត ដែល​ជា​បាល់ អន​ហ្កោល នៅ​នាទី ៤៧ ។ បើទោះបីជា DKSH បាន​នាំមុខ​យ៉ាងណាក្តី និង​ខ្លាំងក្លា តែ​សម្រាប់ Public Administration ក៏​បាន​វាយឆ្មក់​ម្តងៗ​ផងដែរ ដោយ​មាន​ឱកាស​អាច​ស៊ុត​ប៉េណ័ល​ទី នៅ​នាទី ៦០ ខណៈ​ដែល ខ្សែការពារ DKSH ពាក់ស្លាក់លេខ ៤៤​ ធ្វើឲ្យ​មាន​កំហុស​នៅ​តំបន់​គ្រោះថ្នាក់ និង​ស៊ុត​ដោយ​កីឡាក​រពាក់​ស្លាក់​លេខ ១៤ តែ​ការ​ស៊ុត​នោះ​ធ្វើ​មិន​បាន​សម្រេច ដោយ ប៉ះ​ចំ​បង្គោល​ទី អង្គ​ទី ២ ធ្វើឲ្យ​ផ្លាត់​បាល់​ចេញ​ក្រៅ និង​ជា​ឱកាស ខ្សែការពារ​ពាក់​ស្លាក​លេខ ៦ ឈ្មោះ រិទ្ធី ក្លៀរ​បាល់​ចេញ​។ ខណៈ​ដែល​នាទី ៥៥ កីឡាករ ស៊ុន​លី ពាក់ស្លាកលេខ ១១ បាន​ស៊ុត​ចំងាយ ២៥ ម៉ែត្រ ធ្វើឲ្យ​ធ្លុះ​សំណាញរ​បស់ Public Administration ម្តងទៀត ដោយ​នាំមុខ​ក្នុង​លទ្ធផល ៥-០ ហើយ​ជា​លទ្ធផល​ជ័យ​ជម្នៈ​ផងដែរ​។​

​ជាមួយ​នឹង​លទ្ធផល ជ័យ​ជ​ម្នៈ របស់ DKSH លើ​ក្លិប Public Administration បាន​ធ្វើឲ្យ ក្លិប​តំណាង​ក្រុមហ៊ុន​មួយ​នេះ មាន ៣ ពិន្ទុ ក្នុង​ដៃ ដែល​ជា​ឱកាស​ឡើង​ទៅ​ជួប​ក្លិប White Tiger ដែល​ជា​ក្លិប​ឈ្នះ​ដូចគ្នា​នៅ​រសៀល​ថ្ងៃ អាទិត្យ សប្តាហ៍​ក្រោយ​វេលា​ម៉ោង ២ រសៀល​៕

ខាងក្រោមនេះ​ជា​​កីឡាករ ១១ នាក់​របស់ DKSH តំបូង​៖
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/DKSH1_zps83c45589.jpg
ហើយនេះដែរជា​ កីឡាករ DKSH ទាំង ២៥ រូប ៖
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/DKSH3_zps619f8122.jpg
ខាងក្រោមនេះ​កីឡាករ ១១ នាក់តំបូងរបស់ Public Administration ៖
https://i1272.photobucket.com/albums/y389/domneng/Adriana%20Lima/DKSH2_zpsb5585528.jpg

មតិយោបល់