ភ្នំពេញៈ សមត្ថកិច្ចចាប់វាយខ្នោះបុរសជនជាតិកូរ៉េម្នាក់ ក្រោយធ្វើសកម្មភាពវាយបុរសជនបរទេស ដោយសង្ស័យបែកថ្នាំ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ នៅមុនពេលកើតហេតុ គេឃើញ បុរសជនជាតិកូរ៉េខាងលើ ដើរតាមផ្លូវ ក៏ឃើញជនជាតិអូស្ត្រាលីម្នាក់ រួមនិងប្រពន្ធជនជាតិខ្មែរ ដើរទល់មុខ ស្រាប់តែបុរសជនជាតិកូរ៉េនោះ បានដើរទៅវាយបុរសជាប្តី បណ្ដាលឲ្យបែកច្រមុះ ភ្លាមៗនោះសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាយខ្នោះយកមកសាកសួរតែម្តង៕
មតិយោបល់