ពោធិ៍សាត់ៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៨ព្រឹក សាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយរថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកគីមី និង ផ្នែកប្រេងឥន្ទនៈ មកពីអគ្គនាយកដ្ឋានកាំកុងត្រូល រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះត្រួតពិនិត្យទំនិញ និងប្រេងឥន្ទនៈ នៅតាមផ្សារក្នុងក្រុងពោធិ៍សាត់។
ជាលទ្ធផល៖
1-ផ្នែកគីមី៖ ក្នុង៣១ គំរូ យើងរកឃើញមានតែមួយគំរូប៉ុណ្ណោះ គឺ ដើមខាត់ណា ដែលមានកាកសំណល់ថ្នាំសម្លាប់សត្វល្អិត។
2- ផ្នែកប្រេងឥន្ទនៈ ៖ ក្នុងការត្រួតពិនិត្យស្ថានីយ៍ដែលជាប់ការសង្ស័យ យើងរកឃើញស្ថានីយ៍ មួយ ដែលត្រឹមត្រូវ គឺ ស្ថានីយ៍សូគីម៉ិច លឹម ហ៊ង ។ រីឯស្ថានីយ៍ ៦ ទៀត មិនត្រឹមត្រូវ លួចបរិមាណ ហើយ យើងរកឃើញស្ថានីយ៍ ២ដែលពុំទាន់បានកែប្រែគឺស្ថានីយ៍ ខាត់ ថៃ II និងស្ថានីយ៍ ជា ខេង៕
មតិយោបល់