ព័ត៌មានជាតិ

ក្រសួងសុខាភិបាល៖ ករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៧៥ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ ​

 

ករណីស្លាប់បុរសជនជាតិខ្មែរអាយុ​ ៧៥ឆ្នាំ​ ដោយសារជំងឺកូវីដ-១៩​ នាថ្ងៃទី២២​ ខែមីនា​ ឆ្នាំ២០២១​ វេលាម៉ោង​ ០៨:៣០នាទីព្រឹក​ ៖

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណ:ជនទាំងអស់ឱ្យបានជ្រាប
ថា យោងតាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា អ្នកជំងឺកូវីដ-១៩ ភេទប្រុស ជន
ជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្ត្រកីឡា
នៃគណ:កម្មាធិការជាតិអូឡាំពិចកម្ពុជា មានអាសយដ្ឋាននៅភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ
រាជធានីភ្នំពេញ បានទទួលមរណភាពនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹកនៅមន្ទីរ
ពេទ្យមិត្តភាពខ្មែរ-សូវៀត។
បុរសវ័យ ៧៥ឆ្នាំខាងលើនេះ បានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនាថ្ងៃទី ២១ ខែមីនា
ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក ក្នុងសភាពហត់ខ្លាំងៗ ភ្លាមៗក្រោយពេលមកដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យ បានពិនិត្យឃើញថា គាត់មានអាការហត់ខ្លាំង និងពិបាកដកដង្ហើម ព្រមទាំងមានការវិវត្តយ៉ាង
រហ័សទៅរកសភាពធ្ងន់ធ្ងរខ្លាំងក្នុងរយ:ពេល ៣-៤ថ្ងៃមុនចូលដល់មន្ទីរពេទ្យ ហើយគាត់មានជំងឺប្រចាំការ
លើសឈាមផង។

ក្រោយពីការថតសួត បានរកឃើញថា មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាង និងមានខ្សោយសួតខ្លាំង ដែលក្រុមគ្រូពេទ្យបានព្យាយាមជួយគាត់ រហូតដល់ប្រើម៉ាស៊ីនជំនួយដង្ហើមហើយនៅតែមិនអាចជួយបាន ហើយគាត់ក៏បានធ្វើមរណកាលទៅ។ សូមបញ្ជាក់ថា បុរសខាងលើនេះ មានតេស្តវិជ្ជមានវីរុសកូវីដ-១៥ នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
សេចក្តីស្និដ្ឋាន៖ អ្នកជំងឺបានស្លាប់នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទីព្រឹក
ដោយខ្សោយសូតធ្ងន់ធ្ងរខ្លាំង និងរលាកសួតសងខាងធ្ងន់ធ្ងរខ្លាំង ដោយសារជំងឺកូវីដ-១៩។
ថ្នាក់ដឹកនាំ និងបុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ សូមសំដែងនូវការសោកស្តាយ
ជាពន់ពេក និងសូមចូលរួមចែករំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។ សូម
វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

មតិយោបល់