ព័ត៌មានជាតិ

បុរសម្នាក់ ចុះដកព្រលឹតក្នុងទឹកស្រះ លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

កំពង់ធំ: នៅវេលាម៉ោង៨ និង៣០នាទី​យប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ មានករណីមនុស្សលង់ទឹក បណ្តាលឲ្យស្លាប់ម្នាក់យ៉ាងអាណោចអាធ័ម នៅភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សែន ឆៃ ភេទប្រុស អាយុ៥២ឆ្នាំ ។

ចំណែកមូលហេតុ កើតឡើងខណ:ដែលជនរងគ្រោះចុះដកព្រលឹតក្នុងទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្តង៕

មតិយោបល់