ភ្នំពេញៈ រថយន្តម៉ាក Ford មួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតឡើងខឿនចែកទ្រូងផ្លូវរួចជ្រុលទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យរថយន្តគល់ជាប់បើកទៅមុខលែងរួចតែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងែទី២ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចៅមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាក Ford មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F- 9265 បានធ្វើដំណើរតាមបណ្តោយផ្លូវខាងលើក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតឡើងខឿន ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងមួយដើមទៀត បណ្តាលឲ្យរថយន្តគល់ជាប់បើកទៅមុខលែងរួចរងការខូចខាត ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានមនុស្សរងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយតាមច្បាប់បន្តទៀត៕



មតិយោបល់