ព័ត៌មានបច្ចេកវិទ្យា

ស្ងាត់ៗ Huawei បង្ហាញស្មាតហ្វូនត្រកូល Y ស៊េរីឆ្នាំ ២០១៨ ពីរម៉ូឌែល ឃ្យូតដូចតារាៗ!

ភ្នំពេញ៖ បន្ទាប់ពីទទួលបាននូវភាពជោគជ័យលើការលក់ស្មាតហ្វូនអេក្រង់លាត កាមេរ៉ា ៤ គ្រាប់ Nova 2i រួចមក ក្រុមហ៊ុន Huawei បានបើកបង្ហាញវត្តមានស្មាតហ្វូនត្រកូល Y ស៊េរីថ្មីចំនួនពីរម៉ូឌែលសម្រាប់ឆ្នាំ ២០១៨ ជាលើកដំបូងបង្អស់ក្នុងប្រទេសកម្ពុជា ក្រោមក្រសែភ្នែកតារាល្បីៗ និងអ្នកសារព័ត៌មានជាច្រើនដួង និងនាក់ កាលពីចុងសប្តាហ៏មុន។

ការបើកបង្ហាញជាលើកដំបូងដើម្បីអនុញ្ញាតឱ្យភ្ញៀវកិត្តិយស តារាល្បីៗ និងមិត្តអ្នកសារព័ត៌មានសរុបជាង ៤០នាក់ បានចូលរួមប្រើប្រាស់សាកល្បងនូវស្មាតហ្វូនស៊េរីថ្មី Huawei Y9 (2018) និង Huawei Y7 Pro (2018) នេះ គឺបានប្រព្រឹត្តិទៅនៅឯទីស្នាក់ការក្រុមហ៊ុន Huawei ផ្ទាល់ នាព្រឹកថ្ងៃទី ១៦ មីនាកន្លងទៅថ្មីៗនេះ។

ថ្លែងក្នុងកម្មវិធីពិសេសនោះដែរ លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា បានឲ្យដឹងថា ស្មាតហ្វូនជំនាន់ថ្មីដែលក្រុមហ៊ុន Huawei បានបង្ហាញនោះមានពីរម៉ូដែលគឺ Huawei Y7 Pro 2018 បំពាក់កាមេរ៉ា ៣គ្រាប់ និង Huawei Y9 2018 បំពាក់កាមេរ៉ា ៤គ្រាប់ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ លើសពីតម្លៃ នឹកស្មានមិនដល់។

ដៃម្ខាងកំពុងតេស្ត Y7 Pro 2018 និងដៃម្ខាងទៀតលើក Y9 2018 ថតរូប Selfie លោក Vid Cooler និង វណ្ណ ផល្លី តារាចម្រៀងនៃផលិតកម្មហង្សមាស បានសរសើរមិនដាច់ពីមាត់ថា “ស្មាតហ្វូន Huawei Y9 2018 និង Huawei Y7 Pro 2018 ពិតជាស្រស់ស្អាត ឡូយ អេក្រង់ធំទូលាយ ហើយកាមេរ៉ាថតរូបច្បាស់កប់”។

ចំណែកឯ អ្នកសារព័ត៌មានស្រី វ៉ាយ វត្តី វិញ បានលាន់មាត់ថា “ស្មាតហ្វូនស៊េរីថ្មី Y Series នេះ ត្រូវចិត្តបងស្តូក ចាំមើលឲ្យតែចេញលក់ភ្លាម នឹងទិញមួយគ្រឿងមកប្រើភ្លេត! ស្រឡាញ់ណាស់”។

ស្មាតហ្វូន Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសលើគុណភាពនៃការផលិតតែម្តង។ ដោយឡែក តួខ្លួនរបស់់វា គឺស្រោបដោយលោហ: អេក្រង់លាតមានទំហំ 5.93 អីុញ កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ Fullទស្សនា Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99 អីុញដែលមានកម្រិតបង្ហាញ HD+ Fullទស្សនា Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។


កាន់តែអែម Huawei Y9 2018 មានជើងទម្រដាក់ស៊ីមបានពីរ និង MicroSDcard មួយ (256GB) ក្នុងរន្ធស៊កតែមួយ ហើយវាក៏មានភ្ជាប់មកជាមួយបច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

Huawei Y7 pro 2018 និង Huawei Y9 2018 នឹងមានវត្តមាននៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ ជាមួយនឹងតម្លៃដ៏ភ្ញាក់ផ្អើល និងមានការថែមជូននូវកាដូគួរជាទីគាប់ចិត្តជាច្រើនផ្សេងទៀត។

ក្រៅពីនេះ ក្រុមហ៊ុនក៏មានប្រូម៉ូសិនថ្មីៗ៖ ទិញ Huawei nova 2i ភ្លាមឈ្នះរង្វាន់ធំ ឡេបថប់ Huawei Matebook X
អតិថិជនដែលបានជាវស្មាតហ្វូន Huawei Nova 2i ចាប់ពីថ្ងៃផ្សាយដំណឹងតាមផេកផ្លូវការ Huawei Mobile (KH) អាចចូលរួមផ្សងសំណាងតាមកម្មវិធីចាប់ឆ្នោតរបស់ក្រុមហ៊ុន Huawei “WOW WOW! Buy & Win ឈ្នះអស់ស្ទះ WOW WOW! ទិញ ឈ្នះ” បាន ដោយគ្រាន់តែអនុវត្តន៍តាមលក្ខខណ្ឌ និងការណែនាំខាងដូចខាងក្រោមនេះ៖

1- Screen Shot IMEI រឺថតរូប Warranty Card ដែលមានបិត IMEI នៃទូរស័ព្ទ Huawei Nova2i របស់លោកអ្នកដែលទើបបានទិញ ហើយធ្វើការ Comment ជារូបភាពខាងក្រោមនេះ រឺ ផ្ញើសារជារូបភាព តាម Inbox របស់ Huawei Mobile (KH)
2- ការចាប់រង្វាន់នេះ ដោយផ្សាយផ្ទាល់(Live) តាម Huawei Mobile (KH) ធ្វើឡើងរៀងរាល់ 1 សប្តាហ៍ម្តង វេលាចន្លោះម៉ោង 4:30 ទៅ 5:30 ល្ងាច!
3- ការចូលរួមផ្សងសំណាងឈ្នះរង្វាន់នេះ បានតែអតិថិជនដែលបានទិញស្មាតហ្វូន Huawei Nova 2i ចាប់ពីថ្ងៃប្រកាសនេះតែប៉ុណ្ណោះ
4- ក្រុមហ៊ុនរក្សាសិទ្ធិក្នុងការពិនិត្យលេខ IMEIs ថាជាផលិតផលផ្លូវការ រឺមិនផ្លូវការ រឺអនុវត្តសមស្របតាម រឺមិនស្របតាមលក្ខខណ្ឌ!!
5- កម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃនេះ ដោយចាប់ឆ្នោត 4 ដង ក្នុង 1 សប្តាហ៍ម្តង រហូតដល់ចុងខែមេសា ! ប្រញ៉ាប់ឡើងរង្វាន់មានកំណត់ !!
កាលវិភាគការចាប់ឆ្នោតផ្សងសំណាង ដែលផ្សាយផ្ទាល់ Live តាម Huawei Mobile (KH) មានដូចខាងក្រោម:
(1) ការចាប់រង្វាន់ លើកទី 1 ថ្ងៃ 27 មីនា 2018 នៅក្រុមហ៊ុន Huawei ដោយផ្ទាល់
(2) ការចាប់រង្វាន់ លើកទី 2 ថ្ងៃ 03 មេសា 2018 នៅ Huawei Showroom ផ្សារទំនើបសូរិយាជាន់ទី 3
(3) ការចាប់រង្វាន់លើកទី 3 ថ្ងៃ 10 មេសា 2018 នៅ Huawei Showroom ផ្សារទំនើបសុវណ្ណាជាន់ទី 4
(4) ការចាប់ឆ្នោត លើកទី 4 ថ្ងៃ 24 មេសា 2018 នៅ ក្រុមហ៊ុន Huawei ដោយផ្ទាល់
** IMEI ដែលមានសិទ្ធិចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាង គឺបានតែ IMEI ពីផលិតផលនាំចលូផ្លូវការដែលមានត្រាក្រុមហ៊ុនលើប្រអប់ និងមានបណ្ណ័ធានាត្រឹមត្រូវ ប៉ុណ្ណោះ
** រយ:ពេលផុតកំណត់ទទួល IMEIs គឺ 1 ថ្ងៃ មុនថ្ងៃចាប់ឆ្នោត នៃសប្តាហ៍នីមួយៗ
** អតិថិជនមានសិទ្ធិឈ្នះរង្វាន់ច្រើនដង ផ្ញើ IMEI កាន់តែច្រើន មានឱកាសឈ្នះរង្វាន់កាន់តែច្រើន
** IMEI ដែលផ្ញើមកហើយមិនទាន់ឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតលើកទី 1 ក៍មានឱកាសឈ្នះរង្វាន់ក្នុងការចាប់ឆ្នោតផ្សងសំណាងសប្តាហ៍ក្រោយៗទៀត៕

ទស្សនាវីដេអូបន្ថែមប្រិយមិត្តអាចចូលទៅកាន់ Huawei Mobile KH

 

 

មតិយោបល់