ព័ត៌មានជាតិ

អាជ្ញាធរពាក់ព័ន្ធ សហការគ្នាចុះជួយពលរដ្ឋដែលរងគ្រោះ ជំនន់ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួន ក្នុងខេត្តពោធិ៍សាត់

ពោធិ៍សាត់: សេចក្តីជូនដំណឹងស្តីពីស្ថានភាពជន់លិចលើកំណាត់ផ្លូវជាតិលេខ៥៥ ក្នុងខេត្តពោធិ៍សាត់
សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបថា ថ្ងៃទី០៨ -០៩ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ កម្ពស់ទឹកបានកើនឡើងក្នុងកម្រិតមួយដែលត្រូវប្រកាសអាសន្ន (កម្ពស់ទឹកស្ទឹងក្រុងពោធិ៍សាត់ ៥,៤៥ម៉ែត្រ កម្ពស់ទឹកប្រុងប្រយ័ត្ន ៥,០០ម៉ែត្រ) ដែលបង្កឲ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ និងតំបន់មួយចំនួន ក្នុងខេត្តពោធិ៍សាត់។

ជាមួយគ្នានេះផងដែរ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ បាន និងកំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការចូលរួមជួយចុះអន្តរាគមន៍ និងទប់ស្កាត់ជំនន់ទឹកភ្លៀងតាមដងផ្លូវ ដោយដឹកជញ្ជូនខ្សាច់ និងកងកម្លាំងចាំជួយប្រជាពលរដ្ឋ តាំងពីពេលកើតហេតុរហូតមកទល់ពេលនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្ន និងផ្អាកការធ្វើដំណើរនៅតំបន់ដែលរងផលប៉ះពាល់ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕

មតិយោបល់