Post News Media ព័ត៌មានជាតិ មួយបត់​ មួយលឿ...

មួយបត់​ មួយលឿន បុកគ្នាពេញទំហឹង ខ្ទេចទាំងសងខាង

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-5805 បានបើកក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងរថយន្តម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Y-8285 ដែលបើកបម្រុងបត់ពេញទំហឹង បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ករណីនេះកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ ភាគីខាងរថយន្តហាយឡែនឌ័រ បានសងសំណងទៅឲ្យខាងរថយន្តកាមរីបាឡែន ដើម្បីបញ្ចប់រឿងផងដែរ៕