ព័ត៌មានកីឡា

Balon D’OR ឆ្នាំនេះ ក្រៅពី Ronaldo និង Messi ប្រហែលជាមិនមាន Neymar ឬ Suarez ឡើយ តែអាចមានកីឡាករម្នាក់នេះវិញ

នៅក្នុងរយ:ពេល១០ឆ្នាំចុងក្រោយនេះ ពានរង្វាន់ Balon D’or តែងតែមានវត្តមានរបស់ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo, Lionel Messi និងកីឡាករមួយរូបផ្សេងទៀត ធ្វើការប្រកួតប្រជែងគ្នា ដណ្តើមយកពាន​មួយនេះ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ខ្សែប្រយុទ្ធប្រេស៊ីល Neymar នឹងមិនមានឈ្មោះ ក្នុងការប្រជែងពាន Balon D’Or ឆ្នាំនេះឡើយ។ ក្តីសង្ឃឹមរបស់ Neymar ក្នុងការឈ្នះពានមួយនេះ ត្រូវបានបញ្ចប់ក្រោយពីជ្រុះចេញពី Champion League ក្រោមថ្វីជើងក្រុម Real Madrid រួមទាំងការរងរបួសដល់ចប់រដូវកាល ជាហេតុធ្វើឲ្យ Neymar មិនអាចូលមកកាន់ទីលានវិញ បានភ្លាមៗឡើយ។

ជំនួសឲ្យការអវត្តមាន Neymar នេះដែរ ត្រូវបានមតិជាច្រើន រំពឹងមើលថា មានតែកីឡាករម្នាក់ប៉ុណ្ណោះ ដែលអាចទៅប្រជែងជាមួយ Ronaldo និង Messi បាន កីឡាកររូបនោះគឺ​ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ។ ជាក់ស្តែងណាស់ បើសិនជា Salah អាចជួយ Liverpool ឲ្យឈ្នះ Champion League ឆ្នាំនេះ ច្បាស់ណាស់ កីឡាករអេហ្ស៊ីប រូបនេះ នឹងឈ្នះពាន Balon D’Or ជាក់ជាមិនខាន។​ យ៉ាងណាវិញ ថ្វីដ្បិត កំពុងតែល្អមែន តែសករាជរបស់កីឡាករ​រូប​នេះ ប្រហែលមិនទាន់ដល់ពេលឡើយ ព្រោះថា Cristiano Ronaldo និង Lionel Messi នៅតែល្អ ដោយរក្សាបាននូវភាពខ្លាំងគ្មានគូប្រៀបដដែល ខណ:មិនទាន់មានកីឡាកររូបណាផ្សេងធ្វើបានដូចកីឡាករទាំង២រូបនេះណាស់។

ដូច្នេះហើយ ការប្រជែងពាន Balon D’Or ឆ្នាំនេះ អាចមានវត្តមានរបស់ Mohamed Salah ក្នុងវគ្គ ៣នាក់ចុងក្រោយ តែមិនមែនមានន័យថា កីឡាករអេហ្ស៊ីបរូបនេះ ឈ្នះពានឡើយ។

មតិយោបល់