កាលពីម្សិលមិញ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា យកឈ្នះម្ចាស់ផ្ទះ ឡាវ ដោយលទ្ធផល ១ទល់០ ក្នុងជំនួនមិត្តភាពអត្តរជាតិ នាទីក្រុងវាងច័ន្ទន៍ ដែលជាជំនួបដើម្បីត្រៀមពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup UAE 2019 ។
អ្នករកគ្រាប់ជ័យជម្នះឲ្យក្រុមគោព្រៃ មិនបានជាប់ជម្រើស ១១ នាក់ដំបូងឡើយ ដោយលោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹកជម្រើសជាតិកម្ពុជា បានផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងជាច្រើនក្នុងជម្រើស ១១ នាក់ដំបូង តែលទ្ធផលមិនមានគ្រាប់បាល់ឡើយទាំងសងខាង។ ប៉ុន្តែក្រោយពីបានផ្លាស់ប្តូ ខ្សែប្រយុទ្ធជើងចាស់ ឃួន ឡាបូរ៉ាវី ចូលនាពាក់កណ្តោលវគ្គទី២ កម្ពុជា ក៏មានឱកាសទាត់បាល់ពិន័យនៅនាទី ៨៦ ខ្សែបម្រើប្រយុទ្ធដែលប្រកបអាជីពនៅម៉ាឡេសុី ប្រាក់ មន្នីឧត្តម បានលើកបាល់ទៅមុខទីខាង ឡាវ ធ្វើឲ្យ ឃួន ឡាបូរ៉ាវី តែតបញ្ចូលទីបានសម្រេច តែម្តង។
សូមបញ្ជាក់ថា ខ្សែប្រយុទ្ធវ័យចំណាស់របស់ក្លិប បឹងកេត រូបនេះ បានក៏សាងប្រវត្តសាស្រ្តឲ្យកម្ពុជា បន្ទាប់ពីប៉ុន្មានឆ្នាំកន្លងមកមិនដែលឈ្នះនៅទឹកដីទីក្រុង វាងច័ន្ទន៍ ឡើយ ទើបតែពេលនេះ ឃួន ឡាបូរ៉ាវី រកជ័យជម្នះបាន៕
https://www.youtube.com/watch?v=JsIRO9W_NGM
មតិយោបល់