ព័ត៌មានជាតិ

ស្នេហាត្រីកោណ! ស្រ្តីបម្រើការនៅហាងបារាំង ចងកផ្តាច់ជីវិត ព្រោះតែ…

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញស្រ្តីម្នាក់ធ្វើការនៅក្នុងហាងបារាំងមួយកន្លែង បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ក្រោយពេលគេលឺស្រ្តីរងគ្រោះមានជម្លោះតាមទូរសព្ទជាមួយសង្សារ ដឹងថាសង្សារមានប្រពន្ធ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នៅក្រោយសាលាខណ្ឌដូនពេញ ក្រុម៥ ភូមិ១ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ។
ជនរងគ្រោះឈ្មោះ សម្ភស្ស អាយុ២៩ឆ្នាំ មុខរបរ អ្នកក្រឡុកស្រាក្នុងហាងបារាំង ស្នាក់នៅផ្ទះជួលកើតហេតុ។
ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ចជំនាញ បានចុះពិនិត្យ ហើយប្រគល់សាកសពនារីរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់