ព័ត៌មានជាតិ

សមត្ថកិច្ចចុះត្រួតពិនិត្យរថយន្តជនជាតិចិន៨៣គ្រឿងក្នុងខេត្តព្រះសីហនុ

ព្រះសីហនុៈ នៅវេលាម៉ោង៤និង៣០នាទី ល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងការិយាល័យគ្រប់គ្រង់អាវុធជាតិផ្ទុះ បានចុះធ្វើការឆែកឆេរអាវុធ នៅគោលដៅ មុខម៉ាម៉ាសេនធើ ស្ថិតនៅ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ធ្វើការឆែកឆេរបានរថយន្តចំនួន ៨៣ គ្រឿង ដោយសហការជាមួយ កម្លាំងចរាចរណ៍ផ្លូវគោក អធិការក្រុង កម្លាំងព្រហ្មទណ្ឌ កម្លាំងប្រឆាំងគ្រឿងញៀន និង កងរាជអាវុធហត្ថខេត្ត ។

ជាលទ្ធផលបានឃាត់រថយន្តបើកបរអោយជនជាតិចិនគ្មានប័ណ្ណបើកបរចំនួន ១០ គ្រឿង និងពិនិត្យឃើញមានប័ណ្ណបើកបរចំនួន ៨ គ្រឿង និងបានធ្វើតេស្ថទឹកនោម ចំនួន ៨ នាក់ ចិន ៥ នាក់ ខ្មែរ ៣ នាក់ រកឃើញ ជនជាតិខ្មែរម្នាក់ មានសារធាតុញៀន៕

មតិយោបល់