ពោធិ៍សាត់ៈ មានការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័នឹងករណីរំលោភសេពសន្ថវៈទៅលើនារីម្នាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៤៧នាទីល្ងាច ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចអូលម៉ែត្រ ស្ថិតនៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡុុម សុរិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ បានសកម្មភាពចាប់រំលោភសេពសន្ថវៈ ទៅលើជនរងគ្រោះឈ្មោះ ភ.ស្រី ភេទស្រី អាយុ១៩ឆ្នាំ ហើយក្រោយពីបានទទួលពាក្យបណ្តឹង សមត្ថកិច្ចក៏ចុះទៅឃាត់ខ្លួនតែម្តង៕

មតិយោបល់