ព័ត៌មានសុខភាព

របស់ពីរមុខ ធ្លាប់តែផ្សំនៅក្នុងអាហារ តែមិនដឹងថា វាជាថ្នាំព្យាបាលជំងឺគ្រុនក្តៅ មានប្រសិទ្ធសោះ

ភាគច្រើនជំងឺគ្រុនក្តៅ កើតឡើងនៅពេលដែលរាងកាយរបស់អ្នកកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្តាសាយ និងគ្រុនផ្តាសាយ។ រោគសញ្ញាទូទៅនៃជំងឺគ្រុនក្តៅ រួមមានការឈឺចាប់ ចង្អោរ ឈឺបំពងក វិលមុខ ខ្សោយកម្លាំង ឈឺក្បាល ខ្វះជាតិទឹក បែកញើសខុសធម្មតា…។ ទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ជំងឺនេះអាចព្យាបាលបាន ដោយប្រើប្រាស់ឱសថធម្មជាតិសាមញ្ញៗប៉ុណ្ណោះ។

ខ្ទឹមស
ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសដ៏ពេញនិយម សម្រាប់បន្ថែមនៅក្នុងអាហារនោះទេ វាក៏ជាឱសថសម្រាប់ព្យាបាលជំងឺគ្រុនក្តៅផងដែរ។

របៀបអនុវត្ត៖
១.យកខ្ទឹមសមួយកំពឹសចិញ្ច្រាំឲ្យម៉ត់ រួមបន្ថែមទៅក្នុងទឹកក្តៅមួយកែវ។
២.ទុកឲ្យត្រជាក់បន្តិច ទើបទទួលទាន។
៣.ក្នុងមួយថ្ងៃ អ្នកត្រូវទួលទានពីរដង គឺពេលព្រឹក និងពេលល្ងាចក្រោយពេលទទួលទានអាហារ។

ខ្ញី
ខ្ញី គឺជាប្រភេទឱសថធម្មជាតិ ដែលត្រូវបានគេប្រើសម្រាប់ប្រឆាំងនឹងការឆ្លងមេរោគ បាក់តេរី និងជួយពង្រឹមប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ។

របៀបអនុវត្ត៖
១.បន្ថែមខ្ញីចិញ្ច្រាំម៉ត់ កន្លះស្លាបព្រាកាហ្វេ ទៅក្នុងទឹកក្តៅឧណ្ឌៗ ១កែវ។
២.ទុកពីរបីនាទី ទើបន្ថែមទឹកឃ្មុំបន្តិចចូល។
៣.ក្នុងមួយថ្ងៃ អ្នកត្រូវទទួលទាន ៣ដង ក្រោយពេលបាយរួច៕

ដកស្រង់ពី៖ boldsky

មតិយោបល់