បណ្តាញទូរទស្សន៍ Sky News Arabia បានផ្សាយថា ក្រុមតាលីបង់ (ក្រុមខុសច្បាប់នៅប្រទេសរុស្ស៊ី) បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនបានផ្អាកជាបណ្តោះអាសន្ននូវរាល់ការហោះហើរទាំងអស់ចេញពីអាកាសយានដ្ឋានអន្តរជាតិកាប៊ុល។
ប៉ុស្តិ៍ទូរទស្សន៍ Al Jazeera របស់ប្រទេសកាតាបាននិយាយថា អង្គភាពតាលីបង់បានចូលមកជិតអាកាសយានដ្ឋានដោយផ្ទាល់ ហើយបានបាញ់ព្រមានជាច្រើនគ្រាប់ដើម្បីបំបែកប្រជាជនដែលបានសម្រុកចូលទៅក្នុងអាកាសយានដ្ឋាននោះ។
នៅពេលមុននេះ រាល់ជើងហោះហើរពាណិជ្ជកម្មទាំងអស់ពីអាកាសយានដ្ឋានកាប៊ុលត្រូវបានលុបចោល ខណៈដែលយន្តហោះដែលត្រូវហោះហើរឆ្លងកាត់ទាំងអស់ត្រូវបានណែនាំឱ្យប្តូរផ្លូវហោះហើរ ហើយមិនត្រូវហោះហើរឆ្លងកាត់ដែនអាកាសអាហ្វហ្គានីស្ថានឡើយ។ កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Dominic Raab បាននិយាយថា ស្ថានភាពនៅក្នុងអាកាសយានដ្ឋាននោះកំពុងមានការធ្លាក់ចុះ។
កាលពីថ្ងៃទី១៥ ខែសីហា ក្រុមតាលីបង់បានចូលទៅក្នុងទីក្រុងកាប៊ុល ហើយបានគ្រប់គ្រងទាំងស្រុងទៅលើទីក្រុងនេះក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ។ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានចុះចេញពីតំណែងដូចដែលលោកបាននិយាយដើម្បីចៀសវាងការបង្ហូរឈាម ហើយលោកបានរត់គេចចេញពីប្រទេសនោះហើយ។ បណ្តាប្រទេសលោកខាងលិចកំពុងជម្លៀសពលរដ្ឋ និងបុគ្គលិកស្ថានទូតរបស់ខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន៕
មតិយោបល់