Post News Media ព័ត៌មានជាតិ ជិះទូកដឹកសពទៅ...

ជិះទូកដឹកសពទៅបូជា បែរជាត្រូវគេជិះទូកមកបុក ស្លាប់ម្នាក់បន្ថែម!..

ក្រចេះ: នៅវេលាម៉ោង៤និង២០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ជើងទឹកមួយ ត្រង់ចំណុចភូមិសំភិន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ រវាងទូកអេវបុកទូកអេវ១៣សេស។

បើកបរឈ្មោះ ជា សីហា អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកែងបា្រសាទ ឃុំសំបូរ ស្រុកសំបូរ ខេតុ្តក្រចេះ បានបើកបរពីលើមកក្រោមលុះមកដល់ត្រង់កើតហេតុខាងលើបានបុកទូកអេវនិសាន់មណ្ឌលសុខភាព ឃុំកំពង់ចាមបើកបរដោយឈ្មោះ ឈ ស៊ិឆេង ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ចាម ស្រុកសំបូរ ដែលបានបើកទូកអេវដឹកសាកសពចេញពីកំពុងវត្តវិហារសសរ១០០ បើកឡើងទៅភូមិកំពង់ក្រមីលុះមកដល់កន្ទុយកោះរងាវខាងលើប្រហែ២០០ម៉ែត្រមានទូកអេវបើកមកពីលើបានបុកហើយធ្លាក់បាត់អ្នកបើកបរទូកអេវឈ្មោះ ជា សីហា។
ចំណែកវត្ថុតាងទាំងពីរ សមត្ថកិច្ចយកមករក្សាទុកទៅកំពង់ចម្លងស្រុកសំបូរជាបណ្ដោះអាសន្ន។

បច្ចុប្បន្ន សាកសពរកឃើញនៅម៉ោង១២និង៤០នាទីថ្ងៃត្រង់នេះ តាមការសន្និដ្ឋានពីជំនាញយើង សពមានស្លាកស្នាមនៅចំណុចក្បាលអាចត្រូវនិងស្លាបចក្រ។
យើងបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕