ព័ត៌មានកីឡា

Man Utd ដាក់ស្នើ ៥០ លានផោនទិញខ្សែការពារឆ្នើម ពី Real Madrid

ការចង់បានខ្សែការពារថ្មីមកបំពេញ តំបន់ការពារកណ្តាលឲ្យកាន់តែរឹងមាំ របស់ក្រុមបីសាចក្រហម Manchester United ជិតលេចចេញជារូបរាងហើយ បន្ទាប់ពីលោក Jose Mourinho ត្រៀមចំណាយ ៥០ លានផោន លើការទិញខ្សែការពារដ៍ឆ្នើមមួយរូបនៅរដូវក្តៅខាងមុខនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Mirror បានឲ្យដឹងថាក្រុម​បីសាចក្រហម Manchester United បានត្រៀម ៥០លានផោន ដើម្បីនាំយក ខ្សែការពារបារាំង Raphael Varane ពីក្រុមអធិរាជស Real Madrid នៅក្នុងពេលដ៍ខ្លីខាងមុខនេះ។ នេះមិនមែនជាលើកដំបូងឡើយ ដែល Man Utd តាមប្រមាញ់ Varane នេះ ក្លិបកំពូលអង់គ្លេសមួយនេះ បានព្យាយាមជាច្រើនលើកមកហើយ ដើម្បីនាំយក Varane មកកាន់ Old Trafford តែត្រូវខកខានដោយសារ Real Madrid មិនព្រមលក់។

យ៉ាងណាវិញ សម្រាប់ Varane បានបង្ហាញគោលជំហរចង់ចាកចេញ ពីក្រុម Real Madrid មកកាន់ Man Utd ផងដែរ ដោយសារតែកីឡាករបារាំងរូបនេះ ចង់មកលេងក្រោម​ការដឹកនាំរបស់លោក Jose Mourinho ដែលបាននាំយករូបគេ​ ពី League1 មកកាន់ Real Madrid កាលពីឆ្នាំ ២០១១ កន្លងមក។ ម្យ៉ាងវិញទៀតនោះ មួយរយ:មុន នៅពេលដែល Man Utd មិនទាន់ទទួលបានប្រតិកម្មតប ពី Varane នោះ លោក Mourinho បានផ្តោតការចាប់អារម្មណ៍ទៅលើខ្សែ​ការពាររបស់ក្រុម Barcelona គឺកីឡាករ Samuel Umtiti ក្នុងគោលបំណងជំនួសការទិញ Varane ។

ក្រោយពីបានដឹងពីបំណងពិតរបស់របស់ Raphael Varane បានធ្វើឲ្យក្រុម​បីសាចក្រហម Manchester United ងាកមកតាមប្រមាញ់សារជាថ្មីម្តងទៀត ព្រមទាំងត្រៀម ៥០លានផោន ដើម្បីទិញយកផងដែរ។

មតិយោបល់