ចិន: អាជ្ញាធរបានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា សិស្សវិទ្យាល័យប្រាំនាក់ដែលមានអាយុចន្លោះពី១៥ និង ១៧ឆ្នាំបានលង់ទឹកស្លាប់ ក្នុងអំឡុងពេលធ្វើដំណើរទៅសាលាមួយនៅខេត្តស៊ីឈួន ភាគនិរតីរបស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ មិថុនានេះ។
សិស្សប្រាំមួយនាក់ មកពីតំបន់ Songpan ដែលបាននឹងកំពុងស្ថិតនៅក្នុងស្ថានភាពលំបាក ខណៈពេលហែលទឹកនៅក្នុងស្រះទឹកមួយ កាលព្រឹកថ្ងៃសុក្រម្សិលមិញ។
មិត្តរួមថ្នាក់របស់ពួកគេទាំងបីនាក់ ត្រូវបានជួយទាញដៃសិស្សម្នាក់ដោយសុវត្ថិភាពទៅកាន់ច្រាំង ហើយបានស្រែកហៅប៉ូលិសឲ្យជួយផងដែរ។ នេះបើតាមការបញ្ជាក់របស់ប៉ូលិស។
មន្ត្រីការិយាល័យឆ្លើយតបគ្រាអាសន្ននៅក្នុងស្រុករបានឲ្យដឹងថា សិស្សសាលាទាំងអស់ ខាងលើនេះ បានធ្វើដំណើរបោះជំរុំនៅថ្ងៃឈប់សម្រាក់ ហើយករណីនេះ ក្រុមអាជ្ញាធរកំពុងតែធ្វើការស៊ើបអង្កេតបន្តទៀត៕
មតិយោបល់