ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្នំភ្លើងហ្វីលីពីន ផ្ទុះផេះផ្សែងហុយជាដុំៗទៅលើអាកាសទៀតហើយ

ហ្វីលីពីន: វិទ្យាស្ថាន Volcanology និង Seismology របស់ហ្វីលីពីនបានឱ្យដឹងថា ភ្នំភ្លើង Kanlaon នៅកណ្តាលប្រទេសហ្វីលីពីន បានផ្ទុះឡើងនៅថ្ងៃសៅរ៍នេះ បានបង្កឲ្យមានផេះផ្សែងហុយជាដុំៗទៅលើអាកាសទៀតហើយ ដែលបានកើនឡើងរហូតដល់ ១០០ម៉ែត្រ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៨ មិថុនានេះ។

វិទ្យាស្ថាននេះបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្ទុះភ្នំភ្លើង Kanlaon បានកើតឡើងចាប់ពីម៉ោង ៩និង១៩នាទី ដល់ម៉ោង ៩និង៤៦នាទីព្រឹក នៅថ្ងៃសៅរ៍នេះ។ ភ្នំ Kanlaon គឺជាភ្នំភ្លើងនៅក្នុងខេត្ត Negros Oriental ដែលមានចម្ងាយប្រមាណ ៣៦គីឡូម៉ែត្រ នៅភាគអាគ្នេយ៍នៃទីក្រុង Bacolod។

នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ វិទ្យាស្ថាននេះបាននិយាយថា វាត្រូវបានកត់ត្រាទុកការរញ្ជួយដីភ្នំភ្លើងលើកទីបី និងបានសង្កេតឃើញថា ជាការបំភាយចំហាយឡើងដល់ទៅ ១០០ម៉ែត្រ ដែលបានរសាត់អណ្តែតនៅភាគនិរតីនិងភាគពាយ័ព្យ។

វិទ្យាស្ថាននេះបានព្រមានប្រជាជននៅក្នុងតំបន់មិនឱ្យចូលទៅក្នុងតំបន់គ្រោះថ្នាក់អចិន្ត្រៃ ដែលមានចម្ងាយ ៤គីឡូម៉ែត្រ ដែលគ្រោះថ្នាក់ផ្ទុះផេះអាចកើតមានឡើង។

សូមបញ្ជាក់ថា បើតាមសេចក្តីថ្លែងការណ៍ បានណែនាំឱ្យអ្នកបើកយន្តហោះ ជៀសវាងការហោះជិតទៅនឹងកំពូលភ្នំភ្លើង ដែលមានផេះផ្ទុះនៅអាកាសអាចបង្កគ្រោះថ្នាក់ដល់យន្តហោះផងដែរ៕

kanlaon_volcano

មតិយោបល់