ព័ត៌មានជាតិ

ឯកឧត្តមឯកអគ្គរដ្ឋទូតចិនអញ្ជើញចូលរួមពិធីប្រគល់និងទទួលមន្ទីរពិសោធន៍តេស្តសំណាកដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា

នាថ្ងៃទី១៩ ខែមេសា ពិធីប្រគល់និងទទួលមន្ទីរពិសោធន៍តេស្តសំណាកក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុដែលជាជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាត្រូវបានរៀបចំឡើងតាមរយៈVideo Conference។ ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្រ្តីជាច្រើនរូបទៀតអញ្ជើញមានវត្តមានក្នុងពិធីខាងលើ។

គម្រោងមន្ទីរពិសោធន៍ខាងលើនេះ ត្រូវបានរៀបចំអនុវត្តដោយរដ្ឋបាលខេត្តយូណានប្រទេសចិន និងទទួលបានការសម្របសម្រួលពេញទំហឹងពីក្រសួងសុខាភិបាលកម្ពុជា រដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នជាច្រើនទៀត។ លោក Jiang Wei ប្រធានក្រុមរៀបចំការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុនៃស្ថានទូតចិនប្រចាំកម្ពុជាអញ្ជើញមានវត្តមានក្នុងពិធីប្រគល់និងទទួលខាងលើ។

ប្រភព : ស្ថានទូតចិនប្រចាំកម្ពុជា

មតិយោបល់