Post News Media ព័ត៌មានជាតិ កាមរីបាឡែន ពន...

កាមរីបាឡែន ពន្លះម៉ូតូវីវ៉ា របួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៣

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តកាមរីបាឡែន បានបុកជាមួយម៉ូតូវីវ៉ា បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់ កាលពីីវេលាម៉ោង១២និង៣០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ ៦៣-៦៤ ភូមិកំប៉ោ ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្តកាមរីបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-2354 បើកបរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1M-4076 បើកបរដោយបុរសម្នាក់ បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ចំណែកម៉ូតូនិងរថយន្តត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់បន្តទៀត៕