Post News Media ព័ត៌មានជាតិ ស៊េរីទំនើប កា...

ស៊េរីទំនើប កាមរីហាយប្រីត ពន្លះក្បាលស្ពានអាកាស៥មករា ខ្ទេចទៅមុខលែងរួច

ភ្នំពេញ: បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុកក្បាលស្ពានអាកាស៥មករាពេញទំហឹង បណ្តាលតថយន្តបង្កខ្ទេចផ្នែកខាងមុខខាងស្តាំផ្ទប់ជាប់ទៅលែងរួច តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចគល់ស្ពានអាកាស៥មករាខាងកើត តាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកតូយ៉ូតាហាយប្រីត ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2V-7093 ធ្វើដំណើរទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកក្បាលស្ពានពេញទំហឹង ផ្ទប់ជាប់និងខ្ទេចផ្នែកខាងមុខខាងស្តាំនិងផ្ទុះពោងបណ្តាលឲ្យខូតខាតយ៉ាងដំណំ។ ចំណែកម្ចាស់រថយន្តបង្កមិនមានរងរបួសនោះទេបានចេញពីរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តបង្កនៅនៅនឹងនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះគ្នានៅពេលក្រោយ៕