ព័ត៌មានជាតិ

បុរសជាជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតនិងអ្នករបួសបញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបុរសជាជនជាតិចិនម្នាក់បើករថយន្តបត់ឆ្លងផ្លូវមិនប្រយ័ត្នបុកជាមួយម៉ូតូពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំនិងអ្នករបួសត្រូវបានរថយន្តសាមុយដឹកទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង០០នាទីយប់ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកCPRពណ៌ខ្មៅមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HE-5626 ជិះធ្វើដំណើរពីលិទៅកើតខណ:ពេលមុខដល់ត្រង់ចំណុចកើតហេតុក៍ស្រាប់តែមានបុរសម្នាក់ជនជាតិចិនម្នាក់បើករថយន្តម៉ាកហ្វតពណ៌ទឹកប្រាក់មួយគ្រឿងពាក់ស្លាកលេខព្រះសីហនុ2C-5788បើកបរបញ្ច្រាស់គ្នាហើយបត់ឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង រងការខូចខាតយ៉ាងដំណំរីឯម្ចាស់ម៉ូតូដួលបោកទៅនឹងថ្នល់រងរបួសធ្ងន់ត្រូវបានរថយន្តដឹកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកន្លែងកើតហេតុនិងរាយការទៅផ្នែកជំនាញុចុះធ្វើការវាស់វែង យកទៅរក្សាទុករងចាំការដោះស្រាយ៕

 

មតិយោបល់