ព័ត៌មានជាតិ

ស្រីស្អាតបើករថយន្តទំនើប​Q7 បុករថយន្ត Alphard ពេញទំហឹង រួចបន្តបុកចូលហាងកាហ្វេ Gloria Jean !

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត​ ដោយមាន​នារីរូបស្រស់ស្អាតម្នាក់ បើកបររថយន្តស៊េរីទំនើប​ Q7 ទៅបុកនឹងរថយន្ត Alphard មួយគ្រឿង​ទៀតខ្ទេចទាំងសងខាង រួចរថយន្តQ7 បានរេចង្កូតបុកចូលហាងកាហ្វេ Gloria Jean ខ្ទេចទៅមុខលែង សំណាងល្អគ្មានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោងជាង១១យប់ ថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០១៨ នៅផ្លូវ​ប៉ាស្ទ័រ ​កែងផ្លូវ​៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

ដំបូងឡើយគេឃើញ រថយន្តស៊េរីទំនើប​មួយគ្រឿង​ម៉ាក​ ALPHARD ពណ៌ខ្មៅ​ ពាក់ស្លាកលេខ ភ្នំពេញ 2AF-1978 បើកបរដោយបុរសម្នាក់ ដល់ចំណុចកើតហេតុ មុខហាង Gloria Jean’s Coffee ស្រាប់តែមានរថយន្តស៊េរីទំនើប មួយគ្រឿងទៀត ម៉ាកQ7 ពាក់ស្លាកលេខ ភ្នំពេញ​ 2AP-9997 បុកគ្នាពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្ត Q7 រេចង្កូតទីបុករះតូបយាមរបស់សន្តិសុខ ខ្ទាតសម្ភារ:តុកៅអី​ និងប៉ាន់ណូហាងរបាត់រប៉ាយពេញផ្លូវ ចំណែកបាណូខ្ទៀតទៅប៉ះកញ្ចក់ហាងកាហ្វេ Gloria Jean’s Coffee ខ្ទេចពេញមុខហាង។ ដោយឡែករថយន្តALPHARD មិនទាន់អស់ល្បឿន បានជ្រុលទៅហួសហាងកាហ្វេប្រហែល៤០ម៉ែត្រទៀត បើកទៅមុខលែងរួច តែម្តង៕

មតិយោបល់