ព័ត៌មានជាតិ

អគ្គិភ័យ ឆេះផ្ទះអស់ចំនួន៣ខ្នងយ៉ាងសាហាវ នៅស្រុកចិត្របុរី

ក្រចេះ: កាលពីវេលាមោង ១យប់ឈានចូលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ មានករណីអគ្គិភ័យមួយកើតឡើង នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្រ បុរី ខេត្តក្រចេះ បណ្តាលឲ្យឆេះផ្ទះអស់ចំនួន៣ផ្ទះ។

ផ្ទះទី១-២ មានម្ចាស់ឈ្មោះ ទុយ បូរ ភេទប្រុស អាយុ៥២ឆ្នាំ ប្រពន្ធឈ្មាះ ដា នី ឆេះផ្ទះចំនួន២ផ្ទះ ផ្ទះទី១មានទំហំ០៧គុណ១៦ ផ្ទះទី២ ទំហំ ៧,៣០ គុណ១២ ផ្ទះធ្វើអំពីឈើ ប្រក់ក្បឿងឆេះទាំងស្រុង។ សម្ភារ:ខូចខាត រួមមាន ៖ មាស១០ដំឡឹង ,ប្រាក់ដុល្លារ ៤០,០០០ដុល្លារ, ប្រាក់រៀល ៨០,០០០,០០០រៀល ម៉ូតូ១គ្រឿង , គ្រឿងទេសក្នុងផ្ទះសម្រាប់លក់គិតជាប្រាក់ដុល្លារប្រហែល១០,០០០,០០០។

ចំណែកម្ចាស់ផ្ទះទី៣ឈ្មោះ ខ្វង ស្រីនាង ភេទស្រី អាយុ៣៤ឆ្នាំ ប្តីឈ្មោះ ម៉េង សាមុត អាយុ៣៧ឆ្នាំ ឆេះផ្ទះទំហំ ០៧គុណ១២ ឆេះទាំងស្រុង ។ សម្ភារ:ខូចខាតសរុបប្រហែល៦០,០០០ដុល្លារ ។

ការឆេះនេះពុំដឹងមូលហេតុនោះទេ ឆេះចេញពីផ្ទះដាក់ស្រូវម្ចាស់ផ្ទះមិននៅ និងមានរថយន្តចេញអន្តរាគមន៍ចំនួន៣គ្រឿង រថយន្តស្នងការដ្ឋានចំនួន២គ្រឿង , រថយន្តអធិការដ្ឋានស្រុកចិត្របូរី១គ្រឿង ប្រើប្រាស់ទឹកចំនួន២០រថយន្ត ទើបរលត់ទៅវិញ៕

មតិយោបល់