ព័ត៌មានជាតិ

ជនជាតិចិនបើករថយន្តលឿនដូចហោះ ធ្លាក់ផ្លូវបោកនឹងដើមដូងប្រេង!..

ព្រះសីហនុ: មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរថយន្តឡិចស៊ីសបើកលឿនធ្លាក់ផ្លូវបោកជាមួយដើមដូងប្រេង តែមិនបណ្ដាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ ភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រថយន្តឡិចស៊ីស RX៣០០ ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ1I-3163 មានទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ បើកបរដោយជនជាតិចិន (ក្រោយកើតហេតុបានទុករថយន្តចោល ឡើងជិះរថយន្តមួយទៀតទៅបាត់) បើកបរក្នុងល្បឿនលឿន ក៏រេចង្កូតធ្លាក់មកចិញ្ចើមថ្នល់ផ្នែកមកខាងស្តាំដៃ បោកជាមួយដើមដូងប្រេងតែម្តង។

ចំពោះរថយន្ត ត្រូវបានសមត្ថកិច្ចចរាចរណ៍ស្រុកព្រៃនប់ យកទៅរក្សាទុកដើម្បីរង់ចាំធ្វើការដោះស្រាយបន្ត៕

មតិយោបល់