បុគ្គលិកសួនសត្វនៅតំបន់ Longleat Safari នៃចក្រភពអង់គ្លេសមានមោទនភាពណាស់ក្នុងការប្រកាសកូនសត្វក្រៀលទាំងប្រាំបានលូតលាស់ជាងមុន បន្ទាប់ពីការមើលថែជាប្រចាំ។
សត្វស្លាបដែលមានអាយុទើបតែមួយខែ វាត្រូវបានឆ្មាំការពារជំរកសត្វព្រៃយកទៅភ្ញាស់នៅក្នុងកែវមួយ។ កូនបក្សីទាំងនេះត្រូវមេរបស់ពួកវាបោះបង់តាំងពីនៅជាស៊ុតមកម្ល៉េះ ហើយត្រូវបានគេមើលថែរក្សារហូតមក។
កន្លែងសួនសត្វបានប្រាប់ថា កូនបក្សីទាំងនោះកំព្រាដោយសារតែខ្យល់ព្យុះបានបក់បោកមេបារបស់វាទៅតំបន់ឆ្ងាយ មិនដឹងថាស្លាប់ឬរស់នោះទេ។វាពិតជារឿងមិនគូរឲ្យជឿទេប្រសិនបើមេបារបស់ពួកវាបោះចោលវាតាំងពីនៅជាស៊ុតបែបនេះ ទោះជាយ៉ាងណាក៏ដោយខ្យល់ព្យុះគឺមានសភាពធ្ងនធ្ងនណាស់សូម្បីតែសត្វបក្សីធំៗក៏ពិបាកការពារខ្លួនដែរ នេះហើយជាកត្តាដែលធ្វើឲ្យពួកវាឃ្លាតឆ្ងាយពីគ្នាបែបនេះ។
បច្ចុប្បន្ននេះកូនសត្វក្រៀលទាំងនេះបានលូតលាស់ធំជាងមុន ហើយចាប់ផ្តើមប្តូរពីព៌ណស ទៅជាពណ៌ផ្កាឈូកដូចនឹងមេបារបស់វាបន្តិចៗ៕
ព័ត៌មានជាតិ
មតិយោបល់