ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីបានលបវាយ និងកាប់យុវជន៣នាក់ឲ្យរងរបួស

បន្ទាយមានជ័យ: កម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ស្រាវជ្រាវចាប់ខ្លួនជនដៃដល់២នាក់ បានជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៦ ក្រោយពីបានយកដំបងពូថៅ លបវាយ និងកាប់ទៅលើយុវជន៣នាក់ ឲ្យរងរបួសខណ: ពួកគេជិះម៉ូតូ១គ្រឿង ចេញពីផ្ទះទៅបង់ត្រី។

លោកអនុសេនីយ៍ឯក ភឿក ព្រហ្ម មេបញ្ជាការស្ដីទីមូលដ្ឋាន កងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឲ្យដឹងថា យ៉ាងហោចមានមនុស្សចំនួន៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ខណ:ត្រូវគេលបវាយឲ្យរងរបួសធ្ងន់ធ្ងរ។ ហើយក្រោយពីទទួលបានបណ្តឹងជនរងគ្រោះទាំងបី ទី១ឈ្មោះ ផល សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ទី២ឈ្មោះ ចក់ ធី ភេទប្រុស អាយុ១៧ឆ្នាំ និងទី៣ឈ្មោះ សំ ភឿក ភេទប្រុស អាយុ១៩ឆ្នាំ ជនរងគ្រោះទាំង៣នាក់ រស់នៅក្នុងភូមិសូភី២ សង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

រីឯជនដៃដល់ ទី១ឈ្មោះ ម៉ិញ វឿន ភេទប្រុស អាយុ៣០ឆ្នាំ ទី២ឈ្មោះ ម៉ិញ សំ ភេទប្រុសអាយុ៤៥ឆ្នាំ ទាំង២នាក់ រស់នៅក្នុងភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានលបវាយទៅលើជនរងគ្រោះបណ្តាលឲ្យរបួសធ្ងន់-ស្រាល។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរ។

លោកវរ:សេនីយ៍ត្រី ព្រហ្ម ថេង បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពពួកគេទាំង២នាក់ ពិតជាបានវាយទៅលើជនរងគ្រោះ ទាំង៣នាក់នោះ បណ្ដាលឲ្យរងរបួសពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់៕

photo_2016-04-25_12-12-17 (2) photo_2016-04-25_12-12-12

មតិយោបល់