ព័ត៌មានជាតិ

រថយន្តស៊េរីទំនើបឡង់គ្រឺស័រស្លាកលេខ ភ្នំពេញ 2AT-9595 បុកទ្រូងផ្លូវ បែរជាបើករត់ធ្លាក់ប្រឡាយទឹកស្អុយ!

ភ្នំពេញ: បុរសម្នាក់ចេញពីកម្មវិធីជប់លៀងនៅផ្សារម៉ាក្រូ បើករថយន្តត្រឡប់ទៅផ្ទះជ្រុលចង្កូតទៅបុកក្បាលនាគចែកផ្លូវបាក់ ហើយរថយន្តបង្កព្យាយាមបើករត់ទៅធ្លាក់ប្រឡាយលូទឹកស្អុយទៅមុខលែងរួច។

ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ស៊ុបពពែភ្នំពេញ​តាម៉ាប់ តាមបណ្តោយផ្លូវម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាកឡង់គ្រឺស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-9595 បើកបរដោយឈ្មោះ ហេង ចំនើន ភេទប្រុស អាយុ៤១ឆ្នាំ ចេញពីជប់លៀងជាមួយមិត្តភក្តិនៅនិងផ្សារម៉ាក្រូ ដែលមានទីតាំងជាប់និងផ្សារ អ៉ីអនថ្មី ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ លុះដល់ម៉ោងចប់កម្មវិធីក៏បានបើករថយន្តចេញត្រឡប់ទៅផ្ទះដោយដំណើទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុលើ កែងនិងផ្លូវឧកញ៉ាម៉ុងរិទ្ធី បានបត់ស្តាំដៃបានជ្រុលចង្កូតទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់២កង់ ហើយរថយន្តបង្កមិនឈប់នៅនឹងកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់គេចខ្លួន ខណ:នោះក៏មានកម្លាំងសមត្ថកិច្ចមូលដ្ឋានកំពុងល្បាតនៅក្នុងភូមិសាស្រ្តឃើញហេតុកាណ៍បានជិះម៉ូតូដេញរថយន្តបង្ក មកដល់ចំណុចផ្លូវប្រឡាយលូទឹកស្អុយ ស្ថិតក្នុងភូមិអង្ក្រង់២ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក៏បានរេចង្កូតធ្លាក់ប្រឡាយលូទឹកស្អុយ ត្រូវបានសមត្ថកិច្ចឃាត់ម្ចាស់រថយន្តបង្កនៅនឹងកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួនម្ចាស់រថយន្តមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ក្រាំងធ្នង់ ទុកប្រគល់ជូនខាងសមត្ថកិច្ចជំនាញ។ ចំណែករថយន្តសមត្ថកិច្ចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកទៅរក្សាទុកនៅការិយាលយ័ចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់