ប្រជានាធិបតីថ្មីនៃប្រទេសចិនបានជួបសំណេះសំណាលជាមួយនឹងលោកប្រធានាធិបតីរបស់អាមេរិកកាលពីថ្ងៃម្សិលមិញតាមរយះប្រព័ន្ធទូរស័ព្ទក្នុងគោលបំណងបង្កើននិងពង្រីកទំនាក់ទំនងថែមទៀតនិងការគោរពរវាងគ្នានឹងគ្នាផងដែរ។
ក្នុងឱកាសដើម្បីអបអរការឡើងកាន់តំណែងរបស់លោកXi JinpingលោកBarak Obamaបានមានប្រសាសថាទំនាក់ទំនងរបស់ចិននិងអាមេរិកក្នុងរយះពេល4ឆ្នាំចុងក្រោយនេះគឺពិតជាល្អខ្លាំងណាស់ ទំនាក់ទំនងរវាងពួកយើងអាមេរិកនិងចិនគឺអាចបង្កើតនូវប្រវត្តិសាស្ត្រមួយនៃការអភិវឌ្ឍន៍នាថ្ងៃអនាគត។
Obamaបាននិយាយបន្ថែមទៀតថាភាគីខាងអាមេរិកមានបំណងពង្រឹងកិច្ចសហប្រតិបត្តការរវាងគ្នាតាមរយះយុទ្ធសាស្ត្រសេដ្ឋកិច្ចពាណិជ្ជកម្ម ការមើលថែរក្សាស្ថេរភាពនិងសន្តិភាពជូនប្រជាជាតិអាស៊ីប៉ាស៊ីហ្វិច។
លោកXiបានឆ្លើយតបទៅវិញថាចិននឹងអាមេរិកគឺពិតជាអាចថែរក្សានិងពង្រីកចំណងទំនាក់ទំនងតាមរយះភាពទុកចិត្តគ្នាទៅវិញទៅមកនិងភាពជាដៃគូដែលមានលក្ខណះរឹងមាំនិងស្ថិតស្ថេរ។លោកXiក៏បានសង្កត់ធ្ងន់ដែលថារយះពេលយូរយ៉ាងណាដែលភាគីទាំងសងខាងគោរពនិងឲ្យភាពទុកចិត្តរវាងគ្នានិងគ្នា នោះប្រជាជាតិអាស៊ីអាគ្នេយនិងជាអ្នកទទួលផលច្រើនជាងគេហើយវានឹងអាចប្រែក្លាយទ្វីបមួយនេះជាតំបន់ដែលមានសន្តិសុខនិងសន្តិភាពពេញបូរិបូរណ៍។
អ្នកទាំងពីរក៏បានពិភាក្សាគ្នាទៅលើស្ថានភាពមួយចំនួននៅលើពិភពលោកដូចជាបញ្ហាឧបទ្វីបកូរ៉េនិងតំបន់មានវិបត្តជាច្រើនទៀតហើយលោកXiក៏បានបញ្ជាក់ផងដែរថាចិននឹងរក្សាចំហររបស់ខ្លួនក្នុងការធានាឲ្យមានការកែប្រែនូវវិបត្តទាំងនោះ។
មតិយោបល់