ព័ត៌មានជាតិ

បុកគ្នា២តង់នៅកន្លែងតែមួយ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ខណ:ដែលបុរសម្នាក់រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍សង្ស័យរវាងរថយន្តនិងម៉ូតូ ហើយពេលនោះខណ:ដែលមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង ក៏មានរថយន្តដឹកជនជាតិចិនមួយគ្រឿងបង្អង់ឈប់ ស្រាប់តែត្រូវម៉ូតូមួយគ្រឿងបុកពីក្រោយបន្ថែមទៀត សំណាងគ្មានអ្នករបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១០យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅជិតអនុវិទ្យាល័យសម្តេចឪ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

មតិយោបល់