សម្តេចតេជោ ហ៊ុន សែន ស្នើសុំឱ្យបញ្ឈប់ការស្នើសុំពីសំណាក់ ក្រសួង ស្ថាប័ន ឬអ្នកដែលចង់ស្នើសុំចាក់វ៉ាក់សាំង AstraZeneca សម្រាប់ដូសទី៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ស្នើសុំឱ្យបញ្ឈប់ការស្នើសុំពីសំណាក់ ក្រសួង ស្ថាប័ន ឬអ្នកដែលចង់ស្នើសុំ ដោយ៖

ចំនុចទី១ យើងអត់ទាន់បានសិក្សា អំពីគម្លាតរវាងដូសទី១ ទី២ និងដូសទី៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។យើងបានសិក្សា តែពីគម្លាតរបស់ សុីណូហ្វាម និងសុីណូវ៉ាក់ តែប៉ុណ្ណោះ ដែលយើងចាក់ដូសទី៣ ឬដូសជំរុញ ប៉ុន្តែសម្រាប់អ្នកដែលបានចាក់ AstraZeneca វិញ ដែលចង់ចាក់ដូសទី៣ AstraZeneca គឺមិនអាចចាក់បានទេ គឺមានន័យថា យើងអត់ទាន់បានសិក្សាគម្លាតរវាង ដូសទី១ ដូសទី២ ហើយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ខ្លួនឯងក៏មិនទាន់ បានកំណត់សម្រាប់ចាក់ធ្វើជាដូសជំរុញនេះដែរ។

ចំនុចទី២ យើងពុំមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីដំណើរការចាក់នោះទេ យើងចាក់ជូនបានមន្ត្រីជួរមុខ ដែលបានចាក់វ៉ាក់សាំង សុីណូហ្វាក់ និងសុីណូហ្វាម តែប៉ុណ្ណោះ ហើយចំនួននេះវាមិនទាន់ គ្រប់គ្រាន់នោះដែរ ។សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចកំពុងតែបញ្ជា ឲ្យគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ធ្វើលទ្ធកម្មដើម្បីស្វះស្វែងរក នូវការទិញ AstraZeneca យកមកចាក់ជូនបងប្អូនដែលបានចាក់ AstraZeneca ដែលបានចាក់រួចមកហើយ។

✍️សារសំឡេងសម្តេចតេជោ ហ៊ុន សែន ថ្លែងថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២១។

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *