កូរ៉េខាងត្បូងៈ តារាម៉ូដែល ជនជាតិកូរ៉េខាងត្បូងម្នាក់ បានចូលរួម ក្នុងការប្រកួត បវរកញ្ញា Miss Fitness ដែលបានបញ្ចប់កាលពី២ថ្ងៃមុន។ទោះបីនាងមិនបានជាប់ ចំណាត់ថ្នាក់ក៏ពិតមែន ប៉ុន្តែនាងមានអ្នកគាំទ្រ កាន់តែច្រើនដោយសារ សម្រស់ និងស្បែកដ៏ស្រស់ស្អាតរបស់នាង។
ស្របពេលដែល បេក្ខនារីដទៃទៀត បង្អូតតែសាច់ដុំដ៏រឹងមាំរបស់ខ្លួន នៅលើឆាក Miss Fitness នាង រីនះ តារាម៉ូដែលកូរ៉េខាងត្បូង បានបង្ហាញរាង គួរឲ្យខ្នាញ់ និង ស្រាវស្រើបអារម្មណ៍ ដើរកាច់ចង្កេះ អែនខ្នង ពើតពើងទ្រូង បង្ហាញរាងពីក្រោយរបស់នាងដាក់អ្នកទស្សនា។
បើយោងតាមគេហទំព័របរទេសមួយ បានលើកឡើងថា អ្នកគ្រាំទ្ររបស់នាងមានកាន់តែច្រើនឡើងនៅបណ្តាប្រទេសអាស៊ី ជាពិសេស ថៃ និងវៀតណាម ក្រោយពេលវីដេអូរបស់នាងត្រូវបានបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម។ តើរាងនាងស្អាតដល់កម្រិតណា? សូមទស្សនា វីដេអូខាងក្រោមនេះ៖
មតិយោបល់