ភ្នំពេញៈ ស្ត្រី២នាក់ បើកឆាកប្រយុទ្ធគ្នាមួយប្រ៉ាវ ផ្អើលដល់ប្រជាពលរដ្ឋរាប់សិបនាក់ ចោមរោមមើលទាំងកណ្ដាលយប់ បណ្ដាលឲ្យស្ត្រីម្នាក់បែកក្បាលហូរឈាមជោកខ្លួន និងអ្នករត់កង់បីម្នាក់បែកទូរសព្ទ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញនារី២នាក់ជិះរថយន្តMorning មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AP-4773 លុះពេលធ្វើដំណើរមកដល់ផ្លូវមុនីវង្ស កែងផ្លូវ១០៨ មុខស្ថានីយ៍រថភ្លើង ស្រាប់តែទាស់សម្ដីគ្នា ដោយនារីវ័យក្មេងទាញទូរសព្ទពីស្ត្រីវ័យចំណាស់គប់ចេញក្រៅរថយន្ត។ រួចស្ត្រីវ័យចំនាស់ក៏ចាប់ទាញទូរសព្ទពីនារីវ័យក្មេងវិញ រហូតចុះពីលើរថយន្តកើតជាអំពើហិង្សា ស្រាប់តែនារីវ័យក្មេងនិងរើសដុំថ្មវាយស្ត្រីម្នាក់នោះបែកក្បាលហូរឈាមជោកពេញខ្លួន ហើយនារីវ័យក្មេងក៏បានខ្ចីទូរសព្ទពូរ៉ឺម៉កកង់បីម្នាក់ ម៉ាក IPhone-6 ដើម្បីតេរកទូរសព្ទដែលបានគប់ចេញពីរថយន្តនោះ ស្រាប់តែមិនទាន់រកឃើញផង ក៏ទាស់សម្ដីគ្នាជាមួយគ្នាស្ត្រីខាងលើនោះទៀត រួចគប់ទូរសព្ទពូកង់បីនោះចោលទៀតតែសំណាងល្អគ្រាន់តែបែកកញ្ចក់អេក្រង់ប៉ុណ្ណោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុដើម្បីធ្វើការសាកសួរ និងនាំទៅប៉ុស្តិ៍នគរបាលស្រះចក ដើម្បីសាកសួរដំណើររឿងបន្ថែម។
តាមការប្រាប់ឲ្យដឹងពីសមត្ថកិច្ចមូលដ្ឋានបានដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឈឹម វណ្ណារី អាយុ៣៨ឆ្នាំ មុខរបររកស៊ី ស្នាក់នៅផ្ទះជួលលេខ២៥៤ ផ្លូវ១៥០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បាត់ទូរសព្ទ២គ្រឿង ម៉ាក់ Iphone 7 និង 8 និងស្រ្តីម្នាក់ទៀតឈ្មោះ ធីម ជីងជីង មុខរបរបកប្រែភាសាចិន ស្នាក់នៅផ្ទះជួល សង្កត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក បាត់ទូរសព្ទ Iphone 7+ មួយគ្រឿង ពណ៌ក្រហម និងជាម្ចាស់រថយន្តម៉ាក Morning ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 2AP-4773 ។
សម្រាប់ករណីនេះភាគីទាំងសងខាង រួមបុរសដែលជាអ្នករត់ម៉ូតូឌុប ត្រូវសមត្ថកិច្ចបាននាំទៅធ្វើការសួរដំណើររឿងលម្អិត នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក៕
មតិយោបល់