លោក Michael Heimanប្រធានអង្គការAPOPOប្រចាំតំបន់និងនៅកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកសុីម៉ាក់ លេីកិច្ចសហប្រតិបតិ្តការវាងកំលាំងសុីម៉ាក់និងអង្គការAPOPO ក្នុងការអនុវត្តបច្ចេកទេសបោសសំអាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការជាវសុនខសុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។

ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា កណ្តុរMagawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះបានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុនិងសុខភាព ហេីយMagawaរក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់និងAPOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ក្បាលសំរាប់បំរេីប្រតិ្តបត្តិការបោសសំអសតមីនដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន៣៤ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។

ដោយឡែកសុនខដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ទៅបំរេីការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេសតួរគីនោះបានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ ហេីយខាងអង្គការAPOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀតពីសុីម៉ាក់ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។

ទន្ទឹងនឹងនេះដែរ លោក Michael Heiman បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិកក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពសុីម៉ាក់ក្នងរយ:ពេល៥ឆ្នាំ ២០២២-២០២៦ ហេីយគោលដៅសំខាន់របស់គំរោងត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទព្រះវិហារ។
ប្រភព: អគ្គនាយកសុីម៉ាក់
ដោយ: ទទក






មតិយោបល់