ព័ត៌មានកីឡា

រៀមច្បង ប្រាប់ Bale កុំឲ្យចាកចេញពីអេស្ប៉ាញ

ក្រោយពីមានពាក្យចរចាមអារាមជាច្រើន ទាក់ទងជាមួយ​នឹងការចាកចេញរបស់ខ្សែប្រយុទ្ធអន្តរជាតិវែល Gareth Bale ពី Real Madrid នៅរដូវកាលក្រោយនោះ បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់បណ្តាញសង្គម និងអ្នកគាំទ្រ​កីឡាកររូបនេះ។

បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា​ តារារៀមច្បង អតីតជម្រើសជាតិវែល និងជា​គ្រូបង្វឹកជម្រើសជាតិវែល នាពេលបច្ចុប្បន្ននេះ លោក Ryan Giggs បានផ្តល់ដំបូន្មានដល់ Gareth Bale ទាក់ទងនឹងអនាគត់របស់កីឡាកររូបនេះ។ Giggs បាននិយាយថា៖ យល់ល្អ Bale កុំចាកចេញពីអេស្ប៉ាញ មកកាន់អង់គ្លេស ឬទៅកាន់ប្រទេសចិនឲ្យសោះ ព្រោះថា បើ Bale ច្បាស់ជាចាកចេញមែននោះ អនាគត់របស់គេ អាចនឹងស្រុតចុះ ជាងមុនជាក់ជាមិនខាន។

Giggs បានបន្តទៀតថា៖ នៅអេស្ប៉ាញ ជាពិសេស Real Madrid អាចធ្វើឲ្យ Bale មនអនាគត់បានយូរជាងនេះ ទៀត តែបើចាកចេញវិញ ប្រហែលជាមិនអាចប្រសើរដូច​នៅ Real Madrid ឡើយ ជាក់ស្តែងដូច Alvaro Morata ដែលសម្រេចចិត្តខុសចាកចេញពី Real Madrid មកកាន់ Chelsea ។ ម្យ៉ាងវិញទៀត នៅអង់គ្លេស ថ្វីដ្បិតតែមានការប្រកួតប្រជែងខ្លាំង និងសម្បូរកីឡាករមានសមត្ថភាពច្រើនប្រមូលផ្តុំគ្នាមែន តែសម្រាប់វត្តមាន Gareth Bale ត្រឡបមមកវិញនោះ មិនអាចដូចដើមឡើយ ស្របពេលដែលកីឡាករជំនាន់​ក្រោយ កំពុងល្បីល្បាញ រីឯ Bale វិញ កាន់តែស្រកស្រុត​ប្រជាប្រិយភាពនោះ។

ដូច្នេះហើយ តារារៀមច្បង Ryan Giggs បានផ្តល់ដំបូន្មានដល់សិស្សប្អូន Gareth Bale កុំឲ្យចាកចេញពី Real Madrid ដោយមានបំណងចង់​ផ្លាស់មកកាន់ Premier League ឬលីគផ្សេងទៀត ដែលអាចធ្វើឲ្យនាគត់របស់កីឡាករឆ្នើមរូបនេះ ឆាប់បាត់​ប្រជាប្រិយភាពនោះ។

មតិយោបល់