សៀមរាបៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង ០៨ និង៣០នាទីព្រឹក ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្ត សៀមរាប មានករណីរលំដើមឈើ សង្កត់ប្តីប្រពន្ធពីរនាក់ ។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង ។
ជនរងគ្រោះទាំងពីរមាន៖ ១ .ឈ្មោះ មូ ពីរូ ភេទ ប្រុស អាយុ៥៦ឆ្នាំ មុខរបរ បើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ ក្បាល និងស្មា ។
២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំផ្លាកលេខ បាក់កែបនិងតួចំពាក់កណ្ដាល ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត ចំណែកម៉ូតូ zoomer ០១គ្រឿង កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ ៕
មតិយោបល់