ព័ត៌មានជាតិ

សូមជួយShare! ដំណឹងល្អ សម្រាប់អ្នកដែលបាត់ម៉ូតូ!

​កំពង់ស្ពឺៈ យោងតាមការជូនដំណឹងរបស់ស្នងការដ្ឋាននគរបាល ខេត្ដកំពង់ស្ពឺ សូមធ្វើការប្រកាសជូនដំណឹងដល់សាធារណៈជន ទាំងអស់ដែលបានបាត់ម៉ូតូនាពេលកន្លងមក មិនថានៅទីកន្លែងណា ខេត្ដណាទេ សូមអញ្ញើញពិនិត្យភិនភាគតាមលក្ខណៈសម្គាល់ នៃប្រភេទម៉ូតូរបស់អស់លោក លោកស្រី ដែលក្រុមការងារបានផ្សពផ្សាយ។

សូមបញ្ជាក់ថាក្រោយប្រតិបត្ដិការ បង្រ្កាបមុខសញ្ញាទទួលផលចោរកម្ម និងទីតាំងកែច្នៃម៉ូតូមិនប្រក្រតី មួយកន្លែង នៅស្រុកគងពិសី កាលពីថ្ងៃសុក្រ ទី២៣ ខែមីនា ឆ្នាំ២០១៨ ដោយកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌខេត្ដ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបជាលទ្ធផលរកឃើញម៉ូតូចំនួន៨គ្រឿង ដែលមិនមានឯកសារត្រឹមត្រូវ លក្ខណៈកែឆ្នៃខុសប្រក្រតី ពីធាតុដើមរបស់វា(ម៉ូតូ)។

សូមជូនភ្ជាប់តារាងបញ្ជីប្រភេទម៉ូតូ និងរូបភាពម៉ូតូដែលដកហូត បានចំនួន៨គ្រឿង ករណីពិនិត្យឃើញថាម៉ូតូខាងលើមានលក្ខណៈសង្ស័យ ថាជាកម្មសិទ្ធិរបស់លោកអ្នក ដែលបានបាត់ដោយមូលហេតុផ្សេងៗ សូមអញ្ញើញមកធ្វើការទំនាក់ទំនងជាមួយក្រុមការងាររបស់ស្នងការដ្ឋាន នគរបាលខេត្ដ (ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ)គ្រប់ពេលម៉ោងធ្វើការ៕

មតិយោបល់