ព័ត៌មានជាតិ

បក្សកាន់អំណាចជប៉ុន LDP តែងតាំងលោក Fumio Kishida ជាមេដឹកនាំ, បើកផ្លូវទៅរកតំណែងជានាយករដ្ឋមន្ត្រីថ្មី

(តូក្យូ)៖ គណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលជាបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុនបានបោះឆ្នោតតែងតាំង លោក Fumio Kishida ជាមេដឹកនាំថ្មីរបស់ខ្លួន នៅថ្ងៃពុធ ទី២៩ ខែកញ្ញានេះ។

អតីតរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Fumio Kishida បានផ្ដួលគូប្រជែងរបស់លោក គឺអតីតរដ្ឋមន្ត្រីការបរទេស និងបច្ចុប្បន្នជារដ្ឋមន្ត្រីទទួលបន្ទុកវ៉ាក់សាំង COVID-19 លោក Taro Kono។ តាមរយៈជ័យជម្នះនេះ លោក Fumio Kishida ត្រូវបានគេរំពឹងខ្ពស់ថានឹងជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មី ជំនួសលោក Yoshihide Suga ដែលបានលែងចេញពីតំណែង នៅក្នុងការបោះឆ្នោតឆាប់ៗនេះនៅឯសភាជាទីដែលគណបក្ស LDP មានសំឡេងគ្រប់គ្រងតែងតាំងនាយករដ្ឋមន្ត្រី។

តាមការពិតទៅ ការស្ទង់មតិនាពេលកន្លងមក បានបង្ហាញថាលោក Taro Kono ទេដែលត្រូវបានគេរំពឹងថានឹងជាប់ឆ្នោតជាប្រធានគណបក្ស LDP។ តែនៅចុងបញ្ចប់ បក្ស LDP បានជ្រើសរើសលោក Fumio Kishida៕

AFP

មតិយោបល់