ពោធិ៍សាត់ៈ ជនសង្ស័យជាក្មេងទំនើងប្រុសស្រីសរុបចំនួន២១នាក់ ក្នុងនោះមានស្រី៨នាក់ ត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ខណៈដែលអ្នកខ្លះកំពុងបើកប្រតិបត្តិការឡើងឋានសួគ៌ និងខ្លះទៀតកំពុងប្រើគ្រឿងញៀន កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨ នៅផ្ទះសំណាក់មានជ័យ ក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
ក្រៅពីឃាត់ខ្លួនបានក្រុមក្មេងទំនើងទាំង២១នាក់ហើយនោះ សមត្ថកិច្ចបានដកហូត សារធាតុញៀន១កញ្ចប់, ម៉ូតូ៥គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ប៉ុន្តែករណីនេះសមត្ថកិច្ចសម្រេចកសាងសំណុំរឿងបញ្ជូនខ្លួនក្មេងទំនើងចំនួន៦នាក់ប៉ុណ្ណោះ ទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការបន្ត។ ចំណែកសល់ប៉ុន្មានទៀត សមត្ថកិច្ចកសាងឯកសារធ្វើការអប់រំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់