កណ្តាលៈ ក្រោយទទួលបណ្តឹងពីជនរងគ្រោះ ឈ្មោះ ថេង សេងហួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ព្រូឡានកុងតឺន័រ មានទីលំនៅ ភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ថា មានករណីគប់រថយន្តខ្លួនបែកកញ្ចក់ បណ្តាលឲ្យរបួសចំថ្ងាសខាងឆ្វេងបែកចេញឈាមដេរ០៣ថ្នេរ កាលពីវេលាម៉ោង០០និង៣៥នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចំណុចហួសមុខវត្តនិមលប្រហែល១០០ម៉ែត្រ ស្ថិតភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សមត្ថកិច្ច បានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន នៅវលាម៉ោង៧និង២០នាទីព្រឹកថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០១៩ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ខណៈបក្ខពួកមួយចំនួន កំពុងគេចខ្លួនកំពុង។
ជនសង្ស័យខាងលើឈ្មោះ៖
១.ភាព សុថា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជួយលក់អ៊ីវ៉ាន់បង រស់នៅភូមិពពាលខែល២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ ធ្លាប់ធ្វើសកម្មភាពគប់កញ្ចក់រថយន្តចំនួន០២លើក នៅចំណុចមុខវត្តស្លាកែត និងចំណុចមុខវត្តខ្សុំ ចូលរួមឆក់០១លើក នៅចំណុចមុខវត្តស្លាកែត (ឃាត់ខ្លួន) ។
២.ផល្លី ដារ៉ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ធ្លាប់ធ្វើសកម្មភាព ទទួលផលចោរកម្ម និងប្រើប្រាស់សារធាតុញៀន (ឃាត់ខ្លួន)។
៣.ហេង សុផាត ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ០៤លើក និងប្រើប្រាស់សរធាតុញៀន(ឃាត់ខ្លួន)។
៤.លី ដាវិន ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទចំនួន០១លើក និងប្រើប្រាស់សារធាតុញៀន(ឃាត់ខ្លួន)។
៥.សែ ដាវីត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទ០១លើក នៅភ្នំពេញ និងមាន ដីការចាប់ខ្លួនលេខ ១៤១,១៨ ចុះថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៨ របស់ចៅក្រមសើបសួរ ផូង វណ្ណ ចោទពីរបទហិង្សាដោយចេតនា (ឃាត់ខ្លួន)។
៦.វ៉េង វិសាល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់ធ្វើសកម្មភាព ឆក់ទូរស័ព្ទ០១លើក នៅមុខវត្តស្លាកែត ឃុំគគីរ និងគប់កញ្ចក់រថយន្ត០១លើក នៅមុខវត្តក្រៅ (គេចខ្លួន)។
៧.ខេង ភេទប្រុស មុខរបរមិនពិតប្រាកដ រស់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ធ្លាប់រួមគំនិតធ្វើសកម្មភាពឆក់ និងគប់រថយន្ត(គេចខ្លួន) កំពុងស្រាវជ្រាវរក
សាវតា។
វត្ថុតាងដកហូតបានមាន៖
-ម៉ូតូហុងដាម៉ាកប៊ីត០១គ្រឿង ពណ៌ខៀវលាយ ស ស្លាកលេខកណ្តាល
1AE9832។
-ម៉ូតូម៉ាកស្កុបពី០១គ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល1Z8961។
-ទូរសព្ទ័ដៃ ០៤គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅអាវុធហត្ថបន្តនិតិវិធី៕
មតិយោបល់