ភ្នំពេញៈ បុរសម្នាក់ស្រវឹងជោកជាំ ជិះម៉ូតូឃ្លីកមួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្ន ដួលខ្លួនឯងបណ្តាលឲ្យរងរបួសសន្លប់ស្តូកស្តឹងមួយសន្ទុះធំក៏ដឹងខ្លួន ហើយត្រូវរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមន្ទីរពេទ្យផ្តល់ឈាម នៅតាមបណ្តោយផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1AC-6340 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនទាំងស្ថានភាពស្រវឹង ខណៈមកដល់ចំណុចកើតហេតុ ក៏រេចង្កូតដួលខ្លួនឯងបណ្តាលឲ្យសន្លប់ស្តូងស្តឹង ភ្លាមនោះសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកយកទៅសង្គ្រោះភ្លាមៗ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលនគរបាលទំនប់ទឹក ដើម្បីរង់ចាំបងប្អូនជនរងគ្រោះយកឯកសារពាក់ព័ន្ធមកយកម៉ូតូទៅវិញ៕
មតិយោបល់