ក្រុមហ៊ុនផលិតរថយន្តទំនើបរបស់អាល្លឺម៉ង់ Audi បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការលក់រថយន្តនៅក្នុងខែតុលា កើនឡើង ១៧,៨ភាគរយ។
នៅក្នុងសេចក្ដីរាយការណ៍បានឲ្យដឹងថា នៅក្នុងខែតុលា ក្រុមហ៊ុន Audi លក់រថយន្តបានចំនួន ១.០០២គ្រឿងដែលរយៈពេលដូចគ្នាកាលពីឆ្នាំមុន លក់បានត្រឹមតែ ៨៥០គ្រឿងប៉ុណ្ណោះ។
ប្រធាន Audi ប្រចាំប្រទេសឥណ្ឌាបានឲ្យដឹងថា ការលក់រថយន្តនៅក្នុងខែតុលា កើនឡើងនេះ ដោយសារតែក្រុមហ៊ុនបានចេញលក់នូវរថយន្តស៊េរីទំនើប ដែលជាកត្តាជំរុញឲ្យការលក់កើនឡើង។
នៅក្នុងចន្លោះខែមករា-តុលា ក្រុមហ៊ុនលក់រថយន្តបាន ៨.៣៩៣គ្រឿង ដោយកើនឡើង ១៥,៤ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានចំនួន ៧.២៦៧គ្រឿង៕
ព័ត៌មានជាតិ
មតិយោបល់