ព័ត៌មានកីឡា

Ronaldonho រំលឹកអនុស្សាវរីយ៍ ដែលរូបគេជិតក្លាយជាកីឡាកររបស់ក្រុម​បីសាចក្រហម Manchester United

អតីតតារាបាល់ទាត់ដ៍ឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីល និងក្រុមយក្សអេស្ប៉ាញ Barcelona កីឡាករ Ronaldinho បានប្រាប់អ្នកសារពត៌មាន ពីអតីតកាល​របស់គេ​​ ដែលឆិតក្លាយជាកីឡាករមួយរូបរបស់ក្រុមបីសាចក្រហម Manchester United ទៅហើយនោះ។

បើតាមកិច្ចសម្ភាសន៍មួយ ជាមួយនឹងកម្មវិធីទូរទស្សន៍ FourFourTwo អតីតខ្សែបម្រើប្រយុទ្ធដ៍ឆ្នើមលំដាប់ពិភពលោក Ronaldonho បាននិយាយថា កាលពីឆ្នាំ ២០០៣ នៅសលតែ ៤៨ ម៉ោងទៀតប៉ុណ្ណោះ គាត់នឹងក្លាយជាសមាជិក​របស់ក្រុមបីសាចក្រហម Manchester United ទៅហើយ តែបែរជាបរាជ័យ​ទៅវិញ។ Ronaldinho បានឲ្យដឹងទៀតថា នាកាលនោះ ក្រុម Man Utd បានព្យាយាមយ៉ាងខ្លាំង ក្នុងការទាក់ទងទិញ គាត់ពីក្រុម Barcelona មកកាន់ Old Trafford ដើម្បីយកមកជំនួសតំណែងរបស់កីឡាករឆ្នើមអង់គ្លេស David Beckham ដែលបានចាកចេញទៅកាន់ក្រុម Real Madrid ។

យ៉ាងណាវិញ អតីតកីឡាករដ៍ឆ្នើមរូបនេះ ហាក់មិនសោកស្តាយចំពោះ ការបរាជ័យ ក្នុងការផ្លាស់​មកកាន់ Man Utd ឡើយ ព្រោះថាជីវិតនៅ Barcelona មានភាពប្រសើរជាងនៅ អង់គ្លេសឆ្ងាយណាស់ ម្យ៉ាងគាត់ជាមួយក្លិបបានឈ្នះពានច្រើនគួរសមក្នុងអាជីព ជាមួយ Barcelona នាពេលកន្លងមកផងដែរ។

មតិយោបល់