ព័ត៌មានជាតិ

រថយន្ត ១គ្រឿង ប៉ះគ្នាជាមួយម៉ូតូ របួសធ្ងន់ម្នាក់

ពោធិ៍សាត់: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកម៉ូតូ១គ្រឿង បណ្ដាលឲ្យបុរសម្នាក់ របួសធ្ងន់ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ នៅផ្លូវជាតិលេខ៥ ចន្លោះគីទ្បូម៉ែត្រលេខ ១៩៥ និង១៩៦ ស្ថិតនៅភូមិស្នាមព្រះ ឃុំស្នាយព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

តាមសមត្ថកិច្ច បានឲ្យដឹងថា រថយន្តមិនស្គាល់ម៉ាក នៅពេលបើកមកដល់ចំណុចកើតហេតុ បានបុកម៉ូតូ ធុនសេ១២៥ ស៊េរី ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១GE – 4109 ភ្នំពេញ បើកបរដោយឈ្មោះ អ៊ឹម សុខ អាយុ ២៦ ឆ្នាំ ភេទប្រុស រស់នៅភូមិរលៀប សង្កាត់រលៀប ក្រុងពោធិ៍សាត់ របួសធ្ងន់ (បាក់ជើងខាងស្ដាំ)។

បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្ត រីឯវត្ថុតាងសមត្ថកិច្ច បានយកមករក្សាទុកនៅប៉ុស្ដិ៍ស្នាមព្រះ ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

មតិយោបល់