អារ៉ាប៊ីសាអ៊ូឌីតៈ រដ្ឋាភិបាលក្រុង Riyadh បានប្រកាសថា កងកម្លាំងរបស់ខ្លួន បានស្ទាក់ចាប់គ្រាប់មីស៊ីលជាច្រើន ដែលបានបាញ់ដោយពួកឧទ្ទាម Houthi ទៅកាន់ទីតាំងមួយចំនួន ក្នុងព្រះរាជាណាចក្រពួកគេ។ នេះបើយោងតាមសារព័ត៌មាន Ajazeera ចេញផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨។
អ្នកនាំពាក្យក្រុមចម្រុះលោក Turki al-Maliki បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការការពារដែនអាកាសរបស់អារ៉ាប៊ីសាអ៊ូឌីត បានរារាំងមីស៊ីលចំនួនប្រាំពីររបស់ពួកឧទ្ទាម ដែលក្នុងនោះមានបីគ្រាប់ ត្រូវបានបាញ់ឆ្ពោះទៅកាន់ទីក្រុង Riyadh ។
ប្រភពដដែល បានបន្ថែមថា អ្នកស្រុកជាជនជាតិអេហ្ស៊ីបម្នាក់ ត្រូវបានសម្លាប់ ដោយសារអំបែងគ្រាប់មីស៊ីលនេះផងដែរ ខណៈមួយចំនួនទៀតបានរងរបួស។
ដោយទ្បែកអ្នកនាំពាក្យពួកឧទ្ទាម Houthi បានអះអាងថា ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែក រួមទាំងការទ្បោមព័ទ្ធនៅទីក្រុង Yemeni របស់យោធាអារ៉ាប៊ីសាអ៊ូឌីត៕
មតិយោបល់