ព័ត៌មានជាតិ

រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនទីកូ ក្រឡាប់ផ្ងារជើងនៅរង្វង់មូល ខាងកើតគល់ស្ពានព្រែកសំរោង!

ភ្នំពេញៈ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុនទីកូ មួយគ្រឿងបានក្រឡាប់ផ្ងារជើងនៅគល់ស្ពានព្រែកសំរោងត្រើយខាងកើត ទំនងជាអ្នកបើកបរបានបន្ថែមល្បឿននិងបើកបរក្នុងល្បឿនយ៉ាងលឿនដើម្បីឡើងស្ពាន សំណាងល្អមិនបង្កឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចរង្វង់មូលខាងកើតស្ពានព្រែកសំរោង ផ្លូវជាតិលេខ២ ភូមិចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តកុងតឺន័រ ពណ៌ស ឆ្នូតខៀវ ដែលខាងមុខមានស្លាកលេខ ភ្នំពេញ 3C-0815 និង ខាងក្រោយពាក់ស្លាកលេខព្រះសីហនុ 4A-0113 មួយគ្រឿង ដែលបើកបរដោយបុរសម្នាក់ និងមានព្រូម្នាក់រួមដំណើរជាមួយ បានបើកបរក្នុងទិសដៅពីកើតទៅលិចពីបាវិត ចូលមកកាន់រាជធានីភ្នំពេញ លុះមកដល់ចំណុចរង្វង់មូលខាងលើ ទំនងជាអ្នកបើកបរបានជាន់ហ្គែរ បន្ថែមល្បឿនឡើង ស្ពាននោះ ក៏ស្រាប់តែកន្ទុយរ៉ឺម៉ក និង ទូរកុងតឺន័រខាងក្រោយក្រឡាប់ផ្ងារជើងតែម្តង និង បានបង្កឲ្យមាន មនុស្ស ណាម្នាក់រងរបួសឡើយ។

ក្រោយពេលកើតហេតុ ដោយរថយន្តកុងតឺន័រមួយគ្រឿងខាងលើក្រឡាប់មិនបានបង្កឲ្យមាន មនុស្សណាម្នាក់រង គ្រោះថ្នាក់ ឬ បង្កឲ្យប៉ះពាល់ទៅដល់សម្បត្តិសាធារណៈនោះទេ ទើបកម្លាំងមានសម្ថកិច្ចអនុញ្ញាតអោយខាងក្រុមហ៊ុនមកស្ទូចយកទៅវិញបានផងដែរ៕

មតិយោបល់