កំពង់ស្ពឺៈ ភ្លៀងធ្លាក់ខ្លាំងបន្តបន្ទាប់ជាប់ៗគ្នា នៅជួរភ្នំឱរ៉ាល់ ស្រុកឧដុង្គ, ថ្ពង, សំរោងទង និងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានធ្វើឲ្យមានជំនន់ទឹកភ្លៀងលិចភូមិឋាន ហេដ្ឋារចនាសម្ព័ន្ធ និងស្រែរបស់បងប្អូនប្រជាកសិករមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកឧដុង្គ និងស្រុកថ្ពង។ ទឹកនឹងបន្តហូរចុះមកតំបន់ទំនាប និងបង្កឲ្យមានការជន់លិចនៅតំបន់មួយចំនួនទៀត។
ពាក់ព័ន្ធជំនន់ទឹកភ្លៀងនេះដែរ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម កំពុងរំដោះទឹកជំនន់នេះតាមប្រឡាយមេរលាំងជ្រៃខាងជើង មកកាន់អូរក្រាំងអំបិល រួចបន្តបង្ហូរតាមប្រឡាយមេតាហោ ទម្លាក់ចូលទៅស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាល៕
មតិយោបល់