ព័ត៌មានជាតិ

Apple​ ​ត្រូ​វ​បា​ន​ ​Samsung​ ​ប្ដឹ​ង​​​ពី​​​ប​ទ​​ប្រើ​​មុ​ខ​ងា​រ​ ​Notification​ ​Center​ ​រ​ប​ស់​ ​Android​​

ក្រុមហ៊ុន Apple តែងតែ​និយាយថា Android លួច​ចម្លង​ពី iOS បើទោះបីជា iOS មួយចំនួន​មាន​ចំណុច​ដូច Android ក៏ Apple មិន​ដែល​ទទួលស្គាល់​ថា iOS លួច​ចម្លង Android វិញ​ដែរ​។​

​ស្របពេល​ដែល Apple តាម​រក​ឃើញ Samsung មិន​ឈប់​នោះ Samsung បាន​ធ្វើ​ការប្ដឹង​ទៅ Apple វិញ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ដែល​ជា​ស្រុកកំណើត​របស់​ខ្លួន​ថា Apple បាន​ល្មើស​លើ​ប៉ាតង់ Notification Center (​យកដៃ​អូស​លើ​អេក្រង់​ពីលើ​ចុះក្រោម ដើម្បី​មើល​ដំណឹង​ផ្សេងៗ​) របស់ Android​។​

​យោង​តាម​គេហទំព័រ Apple Insider ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី ២២​ខែ​ធ្នូ កន្លងទៅនេះ​បានឲ្យដឹងថា Apple ត្រូវបាន Samsung ប្ដឹង​លើ​ការប្រើប្រាស់​មុខងារ Notification ដែល​ជា​កម្មសិទ្ធិ​របស់ Android (Google)​។​

​ប្រភព​ជាច្រើន​បាន​លើកឡើង​ថា ហេតុអ្វី​បានជា Samsung ជា​អ្នក​ប្ដឹង​ទៅ​វិញ បើ Notification Center ជា​របស់ Google ហើយ​ម្ដេច​ទើបតែ​ពេលនេះ បាន​ប្ដឹង បើ Apple ប្រើ Notification Center អស់​រយៈពេល ១​ឆ្នាំ​ហើយ​?
​យោងតាម Patently Apple បានឲ្យដឹងថា ប្រហែលជា ១​ខែ​មុន​នេះ Google បាន​ទទួល​នូវ​កម្មសិទ្ធិ​ក្នុង​ការប្រើប្រាស់​ប៉ាតង់ Notification Center ដូច្នេះហើយ​ទើប Samsung បាន​ដៃ​ក៏​ប្ដឹង Apple តែម្ដងទៅ​៕

មតិយោបល់